adverise with khmeread 0

ភេសជ្ជៈ​ធម្មជាតិ​នេះ​ជួយ​ជំរុញ​ឱ្យ​ភ្នែក​មើលឃើញ​ច្បាស់​ល្អ និង​កាត់បន្ថយ​សម្ពាធ​ក្នុង​កែវភ្នែក​

    ​ប្រទាល​កន្ទុយក្រពើ​គឺជា​រុក្ខជាតិ​ដ៏​ពូកែ​សម្រាប់​ប្រើ​ក្នុង​វេជ្ជសាស្ត្រ​រាប់​ឆ្នាំ​មកហើយ ដោយ​គេ​យកមក​ធ្វើជា​ឱសថ​ធម្មជាតិ​សម្រាប់​ព្យាបាល​បញ្ហា​ភ្នែក​ដូចជា ភ្នែក​ក្រហម ជំងឺភ្នែកឡើងបាយ ឬ ជំងឺ​ទឹក​ដក់​ក្នុង​ភ្នែក​។ ហើយ​គុណសម្បត្តិ​របស់​វា​ត្រូវបាន​រកឃើញ​ដោយ​ចក្ខុពេទ្យ​សញ្ជាតិ​រុស្ស៊ី លោក Vladimir Petrovich Filatov អំឡុង​ទសវត្សរ៍ ១៩៦០​។ គាត់​បាន​យក​ភេសជ្ជៈ​ផ្សំ​ពី​ប្រទាល​កន្ទុយក្រពើ​ដើម្បី​ព្យាបាល​អ្នកជំងឺ​ភ្នែក​របស់គាត់​។ 

​    ​ប្រទាល​កន្ទុយក្រពើ​សម្បូរ​ទៅដោយ​វីតាមីន A ប៉ូ​តា​ស្យ៉ូ​ម វីតាមីន C វីតាមីន B និង​ប្រូតេអ៊ីន ដែល​ជួយ​ព្យាបាល​បញ្ហា​ភ្នែក​។ 

​    ​បន្ទាប់ពី​ព្យាបាល​ជំងឺ​ភ្នែក​រួច វេជ្ជបណ្ឌិត​រុស្ស៊ី​រូបនេះ​បាន​ណែ​នាំឱ្យ​អ្នកជំងឺ​បន្ត​ពិសា​ឱសថ​ធម្មជាតិ​ផ្សំ​ពី​ប្រទាល​កន្ទុយក្រពើ​ដើម្បី​ទប់ស្កាត់​ការចុះ​ខ្សោយ​សមត្ថភាព​ភ្នែក​។ 

​    ​* គ្រឿងផ្សំ​៖
​    ​- ទឹកក្រូច​ភ្លា ៣ ឬ ៤ ផ្លែ​
​    ​- គ្រាប់​ផ្លែឈើ​ចម្រុះ​មុខ ៥០០ ក្រាម​
​    ​- ទឹកឃ្មុំ ៣០០ ក្រាម​
​    ​- ទឹក​ប្រទាល​កន្ទុយក្រពើ ១០០ ក្រាម​

​    ​* របៀប​ធ្វើ​៖
​    ​លោក​វេជ្ជបណ្ឌិត​រុស្ស៊ី​បាន​ណែនាំ​ឱ្យប្រើ​ស្លឹក​ប្រទាល​កន្ទុយក្រពើ​ដែលមាន​អាយុកាល ២ ឬ ៣ ឆ្នាំ​ឡើង មុនពេល​យក​ទឹក​ពី​ស្លឹក​របស់​វា​ទៅ​ទុក​ក្នុង​ទូរ​ទឹកកក​រយៈពេល ១០ ថ្ងៃ​។ 

​    ​បន្ទាប់ពី​គ្រប់​រយៈពេល ១០ ថ្ងៃ លាង​ស្លឹក​កន្ទុយក្រពើ​ឱ្យ​ស្អាត រួច​យក​ទឹក​របស់​ប្រទាល​នេះ​។ 

​    ​លាយ​ទឹក​ប្រទាល​ជាមួយ​គ្រឿងផ្សំ​ដទៃទៀត​ក្នុង​ម៉ាស៊ីន​ក្រឡុក រួច​ដាក់​ក្នុង​កូន​ដប​មួយ​ដែលមាន​គម្រប​បិទ​ជិត​ល្អ ហើយ​យកទៅ​រក្សាទុក​ក្នុង​ទូទឹកកក​។ 

​    ​* របៀប​ប្រើ​៖
​     ពិសា​ភេសជ្ជៈ​នេះ ១ ស្លាបព្រា​បាយ​មុន​អាហារ​ទាំង ៣ ពេល រយៈពេល​កន្លះ​ម៉ោង​។ 

​    ​ចំណាំ​៖ ស្ត្រី​មាន​ផ្ទៃពោះ​ជិត​ដល់​ថ្ងៃ​សម្រាល​ហាម​ទទួលទាន​ប្រទាល​កន្ទុយក្រពើ​ជាដាច់ខាត​។ ហើយ​មនុស្ស​ដែលមាន​ជំងឺ​ក្រលៀន មាន​បញ្ហា​ក្រពះ​ពោះវៀន មាន​ជំងឺ​បេះដូង ឬ​មនុស្ស​ដែល​កើត​ជំងឺ​ឫសដូងបាត​ក៏​មិនអាច​ទទួលទាន​ឱសថ​នេះ​បានទេ​៕

adverise with khmeread
ប្រភព៖ ហ៊ែ​ល​ស៊ី​ហ្វូ​ត​វី​សិន​

អ្នកនឹងចូលចិត្ត

មតិយោបល់