adverise with khmeread 0

ចង់​មើលទៅ​ក្មេង​ជាង​វ័យ និង​រស់​បានយូរ​? ធ្វើ​គ្រឿងផ្សំ​មួយ​នេះ​!

    ​រូបមន្ត​ដែល​នឹង​លើកឡើង​ជូ​ប​អ្នកអាន​បាន​ជ្រាប​នេះ​គឺជា​ឱសថ​ធម្មជាតិ​ល្អ​បំផុត​សម្រាប់​ជំរុញ​ប្រព័ន្ធ​ភាពស៊ាំ និង​ធ្វើឱ្យ​ការបំពេញ​មុខងារ​រប​ស់​ថ្លើម​បាន​ប្រសើរឡើង ហើយ​វា​ក៏​ជួយ​ឱ្យ​ស្បែក​ស្អាត និង​បំបាត់​ភាព​ជ្រីវជ្រួញ​បាន​ផងដែរ​។ 

​    ​យោងតាម​ក្រុម​វេជ្ជបណ្ឌិត​ទី​បេ​តិ៍ និង​អ្នកជំនាញ​សុខភាព​លោក​ខាងកើត រូបមន្ត​នេះ​គឺជា​ថ្នាំ​អាយុ​វែង និង​សម្រស់​ក្មេង​វ័យ​។ 

​     រូបមន្ត​ធម្មជាតិ​នេះ​ស្ថិតនៅ​កំពូល​តារាង​នៃ​ឱសថ​ធ្វើឱ្យ​ក្មេង​ជាង​វ័យ និង​ជំរុញ​ដល់​សុខភាព ហើយ​បើ​យោងតាម​ក្បួន​វេជ្ជសាស្ត្រ វា​ជា​ឱសថ​សម្រាប់​ព្យាបាល​ជំងឺ​ជាច្រើន​មុខ​។ 

​    ​ប្រសិនបើ​លោកអ្នក​ធ្វើតាម​ការណែនាំ និង​ផឹក​ឱសថ​នេះ​រាល់ថ្ងៃ លោកអ្នក​នឹងមាន​អារម្មណ៍​ទទួលបាន​អត្ថប្រយោជន៍​សុខភាព​ដ៏​អស្ចារ្យ​ក្នុង​រយៈពេល​ត្រឹមតែ ១ ខែ​ប៉ុណ្ណោះ​។ លោកអ្នក​នឹងមាន​អារម្មណ៍​ស្រស់ថ្លា និង​ក្មេង​ជាង​វ័យ ហើយនឹង​អាច​ដោះស្រាយ​បញ្ហា​សុខភាព​ជាច្រើន​។ វា​នឹង​ជួយ​លោកអ្នក ប្រសិនបើ​លោកអ្នក​មាន​បញ្ហា​ក្រិន​ស្បែក ហើម​រលាក និង​ជំងឺ​តម្រងនោម​។ 

​    ​* នេះ​ជា​អ្វីដែល​លោកអ្នក​ត្រូវការ​៖
​    ​- ទឹកក្រូច​ភ្លា​ស្រស់ ១០០ ក្រាម​


​    ​- ទឹកឃ្មុំ ២០០ ក្រាម​


​    ​- ប្រេង​អូ​លីវ ៥០ មិ​ល្លី​លីត្រ​

​    ​លាយ​គ្រឿងផ្សំ​ទាំងអស់​ចូលគ្នា រួច​ចាក់​ដាក់​កូនចាន​មួយ​។ គ្រប​គម្រប​ឱ្យ​ជិត រួច​យកទៅដាក់​នៅ​កន្លែង​ត្រជាក់ និង​ងងឹត​។ ផឹក​ភេសជ្ជៈ​នេះ​រៀងរាល់​ព្រឹក​ពោះ​ទទេរ ត្រឹមតែ ១ ស្លាបព្រា​បាយ​គឺ​គ្រប់គ្រាន់​ដើម្បី​ជំរុញ​ថាមពល និង ជំរុញ​សុខភាព​ជារួម​។ 

​      ឱសថ​នេះ​គួរ​ផឹក​រយៈពេល ១ ខែ​ពេញ ហើយ​ផឹក​ពីរដង​ក្នុង ១ ឆ្នាំ ក្នុង​ចន្លោះ​រយៈពេល ៦ ខែម្តង​៕

adverise with khmeread
ប្រភព៖ ហ៊ែ​ល​ស៊ី​ឡាយ​អេ​តវ៉ា​យ​

អ្នកនឹងចូលចិត្ត

មតិយោបល់