adverise with khmeread 1

បុរស​កំពូល​ស៊យ​ដែល​សំណាង​ជាងគេ​បំផុត​ក្នុង​លោក​!

    ​សូម​ជួប​ជាមួយនឹង​លោក Frane Selak មកពី​ប្រទេស​ក្រូ​អាស៊ី​។ គាត់​គឺជា​មនុស្ស​ស៊យ​ដែលមាន​សំណាង​បំផុត​លើ​លោក ព្រោះ​បាន​ឆ្លងកាត់​គ្រោះថ្នាក់ ៧ លើក​ហើយ​នៅតែ​អាច​រក្សា​ជីវិត​បាន​។​
 
​    ​នេះ​ជា​រឿង​មិន​គួរឱ្យ​ជឿ ប៉ុន្តែ​វា​ជា​រឿង​ពិត​។ នៅក្នុង​ឆ្នាំ ១៩៦២ គាត់​បានធ្វើ​ដំណើរ​ពី Sarajevo ទៅ Dubrovnik ហើយ​ស្រាប់តែ​ជួប​ឧបទ្ទវហេតុ​រថភ្លើងរ​ត់​ធ្លាក់​ផ្លូវ រួច​ដាំ​ក្បាល​ធ្លាក់​ជ្រោះ​ចូលក្នុង​ទន្លេ​នៅ​ខាងក្រោម​។ ខណៈដែល​អ្នកដំណើរ​ទាំ​ង​អស់​បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​នេះ លោក Frane Selak បាន​រងរបួស​បាក់ដៃ​ឆ្វេង​តែប៉ុណ្ណោះ ហើយ​គាត់​អាច​ហែល​ទឹក​ឡើងគោក​ដោយ​សុវត្ថិភាព​។ 

​    ​មួយឆ្នាំ​ក្រោយមក លោក​បាន​ខ្ទាត​ចេញ​តាម​បង្អួច​យន្តហោះ​នៅ​ថ្ងៃ​ឡើង​ជិះ​យន្តហោះ​ជា​លើកដំបូង​ក្នុង​ឆាកជីវិត នៅពេល​យន្តហោះ​នេះ​ធ្លាក់​ដោយ​សម្លាប់​មនុស្ស ១៩ នាក់ រីឯ​រូបគាត់​វិញ​បែរជា​ហើរ​ទៅ​ទើរ​លើ​គំនរ​ចំបើង​ដ៏​ធំ​មួយ​ទៅវិញ​។​

​    ​បន្ទាប់មក​ក្នុង​ឆ្នាំ ១៩៦៦ រថយន្តក្រុង​មួយ​ដែល​គាត់​កំពុង​ជិះ​បាន​បើក​ធ្លាក់​ទន្លេ ដោយ​ធ្វើឱ្យ​មនុស្ស​ស្លាប់​លង់ទឹក ៤ នាក់​។ ហើយ​គាត់​បាន​ហែល​ឡើងគោក​ដោយ​សុវត្ថិភាព និង​របួស​ជាំ​បន្តិចបន្តួច​ប៉ុណ្ណោះ​។ 

​    ​ឧ​ប​ទ្ទ​ហេតុ​ទី​បួន​កើតឡើង​ក្នុង​ឆ្នាំ ១៩៧០ នៅពេល​រថយន្ត​របស់​គាត់​ត្រូវ​ភ្លើង​ឆេះ​ត្រង់​ម៉ាស៊ីន ខណៈដែល​គាត់​កំពុង​បើកបរ​លើផ្លូវ​ហាយវ៉េ ហើយ​គាត់​បាន​រត់គេច​ដោ​យស​វុ​ត្ថិ​ភាព​តែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ​មុនពេល​រថយន្ត​បាន​ផ្ទុះ​ឆេះ​។ 

​    ​បី​ឆ្នាំ​ក្រោយមក លោក​បាន​ឆេះ​សក់​ភាគច្រើន​របស់គាត់ នៅពេល​ទុយោ​ប្រេង​រថយន្ត​ធ្លាយ ហើយ​អណ្តាតភ្លើង​ដែល​ចេញពី​ប្រហោង​ខ្យល់​ម៉ាស៊ីនត្រជាក់​បាន​ឆាបឆេះ​ពេញមុខ​របស់គាត់​។ តែ​សំណាងល្អ​គាត់​បាន​ចាក​ចេញពី​ឡាន​ទាន់ពេល និង​ពន្លត់ភ្លើង​ពីស​ក់​ក្បាល​របស់គាត់​បានសម្រេច​។​

​    ​បន្ទាប់មក​ក្នុង​ឆ្នាំ ១៩៩៥ ឧបទ្ទវហេតុ​ទី ៦ បានកើត​ឡើង នៅពេល​គាត់​ត្រូវ​រថយន្តក្រុង​មួយ​បុក​នៅ​ទីក្រុង Zagreb ប៉ុន្តែ​អាច​ដើរ​បាន​ដោយ​គ្មាន​បញ្ហា និង​រងរបួស​តិចតួច​ប៉ុណ្ណោះ​។ 

​    ​នៅ​ឆ្នាំ​បន្ទាប់ លោក​បាន​បើកបរ​រថយន្ត​គាត់​តាម​តំបន់​ជ្រលង​ភ្នំ ហើយ​ស្រាប់តែ​ជួប​ឧបទ្ទវហេតុ​មួយទៀត ពេល​ឡាន​គាត់​ចៀស​ជាមួយ​ឡាន UN ដោយ​បោល​ធ្លាក់​ជ្រោះ ប៉ុន្តែ​សំណាងល្អ​គាត់​បាន​ហក់​ចេញ​ទាន់ ហើយ​តោង​ដើមឈើ​មួយ​ដែល​ដុះ​នៅ​ពាក់កណ្តាល​ជម្រាលភ្នំ​។ 

​    ​បន្ទាប់ពី​អស់​ស៊យ​ហើយ​នោះ គាត់​បាន​ត្រូវ​ឆ្នោត​ឡូតូ​លើកដំបូង​ចំនួន ៦០០.០០០ ផោន ហើយ​បាន​រៀបការ​ប្រពន្ធ​ទី ៥​។ លោក​បាន​និយាយថា "​ខ្ញុំ​ទាយ​ថា អាពាហ៍ពិពាហ៍​មុនៗ​គឺជា​គ្រោះមហន្តរាយ​ដូចគ្នា​"​។ 

​    ​នេះ​ស្តាប់ទៅ​ដូចជា​រឿង​សំណើច​ខ្លាំងណាស់ ប៉ុន្តែ​វា​ជា​រឿង​ពិត​មិនមែន​ប្រឌិត​នោះឡើយ​។ សព្វថ្ងៃ​លោក Frane Selak មាន​អាយុ ៨៣ ឆ្នាំ​ហើយៗ​យើង​ក៏​សង្ឃឹមថា​គាត់​នឹងមិន​ជួប​គ្រោះអាក្រក់​លើក​ទី ៨ នោះដែរ​៕

 

adverise with khmeread
ប្រភព៖ Telegraph

អ្នកនឹងចូលចិត្ត

មតិយោបល់