Neisseria gonorrhoeae  the bacterium responsible for the sexually transmitted infection gonorrhea large trans  qvzuuqpflyliwib6ntmjwfsvwez ven7c6bhu2jjnt8

ក្រុម​វេជ្ជបណ្ឌិត​បារម្ភ​ថា "​កំពូល​ជំងឺ​ប្រមេះទឹកបាយ​" ដែល​កំពុង​រីក​រាល​នៅ​អង់គ្លេស​អាច​ព្យាបាល​មិនជា​ទេ​

    ​ក្រុម​វេជ្ជបណ្ឌិត​បារម្ភ​ថា ការផ្ទុះ​ឡើង​នៃ "​កំពូល​ជំងឺ​ប្រមេះទឹកបាយ​" កំពុង​រីករាយ​ល​ដាល​ទូទាំង​ចក្រភព​អង់គ្លេស និង​អាច​ក្លាយជា​ជំងឺ​គ្មាន​ថ្នាំ​ព្យាបាល​ទេ​។ នេះ​បើ​យោងតាម​វេ​ប​សាយ Telegraph ចេញផ្សាយ​កាលពី​ថ្ងៃទី ១៧ ខែមេសា​។ 

​    ​ការប្រកាសអាសន្ន​នេះ​ត្រូវបាន​ធ្វើឡើង​ដោយ​ទីភ្នាក់ងារ​សុខភាព​សាធារណៈ​អង់គ្លេស​កាលពី​ខែកញ្ញា​ឆ្នាំមុន បន្ទាប់ពី​ពូជ​បាក់តេរី​ដ៏​កម្រ​ក្នុង​ជំងឺ​កាមរោគ​មួយ​នេះ​ត្រូវបាន​រកឃើញ​ក្នុង​ខ្លួន​មនុស្ស ១៥ នាក់​។ 

​    ​ករណី​ឆ្លង​ជំងឺ​នេះ​ត្រូវបាន​ប្រកាស​មកទល់​ឥឡូវនេះ​គឺមាន​ចំនួន ៣៤ នាក់​ហើយៗ​បើ​យោងតាម​របាយការណ៍​នានា​គឺថា​ក្រុម​វេជ្ជបណ្ឌិត​មាន "​ក្តីបារម្ភ​យ៉ាងខ្លាំង​" ក្រែងលោ​វា​រាតត្បាត​ទូទាំង​ចក្រភព​អង់គ្លេស​។ ហើយ​ក្រុម​អ្នកជំនាញ​និយាយថា ជំងឺ​នេះ​អាចមាន​ឱកាស​ខ្ពស់​ណាស់​ក្នុងការ​ព្យាបាល​មិនជា ប្រសិនណាបើ​ថ្នាំ​អង់​ទី​ប៊ី​អូ​ទិ​ក​ឬ​ថ្នាំ​ផ្សះ​មាន​ប្រសិទ្ធភាព​តែមួយគត់​នៅតែ​ធ្វើតេស្ត​បរាជ័យ​។ 

​    ​ឥឡូវនេះ​អង់គ្លេស​កំពុង​ប្រឹងប្រែង​ស្វែងរក​ដៃគូ​រួមភេទ​របស់​មនុស្ស​ដែល​ឆ្លង​ជំងឺ​ដែល​អាចធ្វើឱ្យ​អារ​អស់​មួយជីវិត​នេះ​។​

​    ​ទោះយ៉ាងណា ទីភ្នាក់ងារ​សុខភាព​សាធារណៈ​អង់គ្លេស​បានទទួល​ស្គាល់​ថា ការប្រឹងប្រែង​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​នេះ "​គឺមាន​កម្រិត​ជោគជ័យ​តិចតួច​ណាស់​"៕

ប្រភព៖ Telegraph

អ្នកនឹងចូលចិត្ត

មតិយោបល់