adverise with khmeread Fbf728d2 a66a 4821 8ea5 b2a4dad5b7ed

រថយន្ត​២​គ្រឿង​បុក​គ្នា​ត្រង់ចំណុច​ផ្លូវកែង​រង​ការខូចខាត​ទាំងសងខាង​

    ភ្នំពេញ ៖ រថយន្ត​ហាយ​ឡែ​ន​ឌ័​រ​មួយគ្រឿង​ជ្រុល​បុក​រថយន្ត​កាមរី​ហាយ​ប្រ៊ិ​ត​ពី​ចំហៀង​បណ្តាល​ឲ្យ​រង​ការខូចខាត​ទាំងសងខាង​តែ​សំណាង​មិនមាន​អ្នករងរបួស។​

    ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​ និង​៤០​នាទី​យប់​ថ្ងៃទី​១៧ ​ខែមេសា ​ឆ្នាំ​២០១៦​ តាម​បណ្តោយ​ផ្លូវ​១០៦ ​កែង​ផ្លូវ១៩​ ស្ថិតនៅក្នុង សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ​។​

    តាម​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​ស្ត្រី​ម្នាក់​ និង​កូនតូចៗ​៣​នាក់​ទៀត​រួម​ដំណើរ​ជាមួយ​បើករថយន្ត​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ​ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ ​2AJ-4462 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​១៩​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​។​

    លុះ​បើក​មកដល់​ចំណុច​ផ្លូវ​១០៦ ក៏​ជ្រុល​ទៅបុក​រថយន្ត​កាមរី​ហាយ​ប្រ៊ី​ត​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ ​2T-9692 ​បើកបរ​ដោយ​បុរស​ម្នាក់​និង​ប្រពន្ធ​រួម​ដំណើរ​ជាមួយ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​១០៦​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន​ដូចគ្នា​បណ្តាល​ឲ្យ​រថយន្ត​កាមរី​ហាយ​ប្រ៊ី​តរង​ការខូចខាត​ជំ​ហៀ​ង​ទ្វារ​ខាងឆ្វេង​យ៉ាងដំណំ​តែ​សំណាង​មិនមាន​អ្នករងរបួស​។​

    ក្រោយពេល​កើត​សមត្ថកិច្ច​បាន​ចុះ​ធ្វើការ​វាស់វែង​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរ​រាច​រណ៍​ជើងគោក​រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់