22082015 img 1440244612 727

លោកអ្នក​ដែលមាន​សញ្ញា​ខ្វែង​នៅត្រង់​នេះ​ច្បាស់​ជា​ចង់​អាន​អត្ថបទ​នេះ​!

    ​មនុស្ស​ដែលមាន​សញ្ញា​ខ្វែង​ធំ​មួយ​កាត់​ទទឹង​ចំ​កណ្តាល​បាតដៃ​នៅ​ចន្លោះ​ខ្សែ​បាតដៃ​ចំនួន​ពីរ​ទៀត មិន​ថា​ឆ្វេង​ឬ​ស្តាំ​ឡើយ គឺ​បញ្ជាក់ថា​ជា​ពួកគេ​ជា​មនុស្ស​ពិសេស​កម្រ​ជួប​។ 

​    ​ពួកគេ​ពូកែ​យកចិត្តទុកដាក់ និង​ជា​អ្នក​ឱ្យ​ដំបូន្មាន​តម្រែតម្រង់​ទិសដៅ​មនុស្ស​គ្រប់គ្នា ដោយសារ​ពួកគេ​មាន​សមត្ថភាព​ប្រៀប​បី​ដូចជា​គ្រូបង្រៀន សាស្ត្រាចារ្យ ឬ អ្នកជំនាញ​តាំងពី​កំណើត​។ ពួកគេ​មាន​កម្លាំងកាយ និង​ស្មារតីរឹងមាំខ្លាំងក្លា​។ ពួកគេ​មាន​គោលជំហ​ច្បាស់លាស់ ចេះ​គោរព​អ្នកដទៃ និង​ខ្លួនឯង ហើយ​ថែមទាំង​ជា​មនុស្ស​ដែលមាន​មន្ត​ស្នេហ៍​ទាក់ទាញ​លើស​នរណាៗ​ទាំងអស់​។ 

​    ​ផ្ទុយ​មកវិញ ប្រសិនបើ​មនុស្ស​នេះ​មានចិត្ត​វៀចវេរ​ប្រាស់ចាក​ពីអ្វី​ដែល​បានលើកឡើង​ខាងលើ ពោល​ប្រសិនបើ ពួកគេ​មិន​ខ្ចី​រវីរវល់​នឹង​អ្នកណា​ទាំងអស់ មិន​ខ្វល់ មិន​ជួយ គិតតែ​ពី​ប្រយោជន៍​ខ្លួនឯង ពួកគេ​អាច​នឹង​ជួយ​រឿង​ស៊យៗ​ច្រើន​ក្នុង​ជីវិត​ទៅវិញ​។ ពួកគេ​មាន​ស្នាម​នេះ​គឺ​ដោយសារតែ​ព្រេងវាសនា​ចារ​មកពី​ជាតិ​មុន ដែល​តម្រូវឱ្យ​ពួកគេ​ប្រព្រឹត្ត​តែ​ទង្វើ​ល្អ ពុំ​នោះទេ នឹង​ជួប​កម្ម​ពៀរ​ទាន់​ហន់មិន​រង់ចាំ​ដល់​ជាតិ​ក្រោយ​ទេ​។ 

​    ​ទោះយ៉ាងណា បើ​និយាយ​ពីស​ត្រូវ​ជុំវិញ​ទិស បើ​ពួកវា​បម្រុង​នឹង​ព្យាបាទ​បុគ្គល​បាតដៃ​នេះ ពួកវា​រមែង​ទន់​ចិត្ត មិន​ហ៊ាន​ប្រព្រឹត្ត​អ្វី​ដាក់​លើ​បុគ្គល​នេះ​ទេ ហើយ​បុគ្គល​នេះ​ថែមទាំង​អាច​បង្វែរ​សត្រូវ​មកជា​មិត្ត​បាន​ថែម​ទៀតផង​៕

ប្រភព៖ baabin

អ្នកនឹងចូលចិត្ត

មតិយោបល់