adverise with khmeread Activate iphone

មិនអាច Activate iPhone បាន បន្ទាប់ពី​ដំឡើង​ដល់ iOS 9.3? សូម​សាក ៣ វិធី​នេះ​!

​    ​បើសិនជា​អ្នក​ដំ​ឡើងដល់​ប្រព័ន្ធ iOS 9.3 និង​មិនអាច Activate iPhone របស់​អ្នក​បាន សូមកុំ​ភ័យ សាក​វិធី​ខាងក្រោម​នេះ​។​

​    ​បើ​យោងតាម​វេ​ប​សាយ Apple Support Community បញ្ហា​នេះ​កើតឡើង​ទៅលើ​អ្នក​ប្រើ iOS ជាច្រើន  ដោយ​អ្នកប្រើប្រាស់​មិនអាច Sign In បានឡើយ បើទោះជា​ទូរស័ព្ទ​នេះ​ជា​របស់​ផ្ទាល់ខ្លួន​របស់​ពួកគេ​ក្តី​។​

​    ​បើសិនជា​ទូរស័ព្ទ​អ្នកចេញ​បែបនេះ​សូម​ធ្វើតាម​វិធី​បី​ខាងក្រោម​នេះ​៖

​    ​* វិធីសាស្ត្រ​ទី​១
​    ​១. ត​ភ្ជាប់​ទូរស័ព្ទ​របស់​អ្នក​ទៅនឹង​កុំព្យូទ័រ​
​    ​២. បើក iTune នឹងត្រូវ​ប្រាកដថា​អ្នកប្រើប្រាស់ iTune ស៊េរី​ចុងក្រោយ​
​    ​៣. ចុច​យក​ឧបករណ៍​របស់​អ្នក ដែល​បង្ហាញ​នៅលើ iTune
​    ​៤. បន្ទាប់មក​វា​នឹង​ទាមទារ​ឱ្យ​យើង​វាយ Apple ID និង Password ហើយ​ចុច Continue ដើម្បី​ដោះ​

​    ​* វិធីសាស្ត្រ​ទី​២
​    ​១. បិទ​ទូរស័ព្ទ​អ្នក ឬក៏​បិទ​កុំ​ឲ្យ​វា Online
​    ​២. បើក​កុំព្យូទ័រ ចូលទៅ​កាន់​វេ​ប​សាយ iCloud.com ហើយ Sign in ជាមួយនឹង Apple ID របស់​អ្នក​
​    ​៣. ជ្រើស​យក​ឧបករណ៍​ណា​ដែល​ចង់​ដោះ​
​    ​៤. ចុច​វា​លុប​ចេញពី​គណនី iCloud
​    ​៥. បន្ទាប់មក​បើក​ទូរស័ព្ទ​វិញ​

​    ​* វិធីសាស្ត្រ​ទី​៣
​    ​១. ដាក់​ទូរស័ព្ទ​អ្នក​ក្នុង DFU Mode
​    ​២. ត​ភ្ជាប់​ទូរស័ព្ទ​អ្នក​ជាមួយនឹង​កុំព្យូទ័រ​
​    ​៣. បន្ទាប់មក​បើក iTune និង​ធ្វើការ Restore ឡើងវិញ​ជាការ​ស្រេច​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់