adverise with khmeread Schalke vs hoffenheim

លីកអាល្លឺម៉ង់៖ Schalke ស្វាគមន៍ Hoffenheim ទាំងក្តីសង្ឃឹម

* Schalke vs Hoffenheim, ០២:៣០ AM, សប្តាហ៍ទី ១៧

ក្រុម Schalke ដែលស្ថិតនៅលេខរៀងទី ៨ មាន ២៤ ពិន្ទុក្នុងការប្រកួតចំនួន ១៦ លើកកន្លងមក នឹងត្រូវស្វាគមន៍ភ្ញៀវ Hoffenheim ក្នុងទឹកដីរបស់ខ្លួនក្របខ័ណ្ឌអាល្លឺម៉ង់ Bundesliga នៅរាត្រីនេះ។ ទម្រង់លេងជារួមរបស់ Schalke តាំងពីដើមរដូវកាលគឺពុំសូវល្អនោះ ប៉ុន្តែ ៥ ប្រកួតចុងក្រោយក្រុមនេះធ្វើបានល្អគ្រាន់បើដោយឈ្នះ ៣ ស្មើ ១ និងចាញ់ ១។ 

ក្រុមភ្ញៀវ Hoffenheim រឹតតែយ៉ាបជាងម្ចាស់ផ្ទះទៀត ដែលសព្វថ្ងៃឈរនៅលេខរៀងទី ១៧ មាន ១៣ ពិន្ទុ​ក្នុងតំបន់កាត់ចោល។ ចំណែក​ឯការប្រកួតក្រៅទឹកដីរបស់ខ្លួននាពេលកន្លងមករកឃើញជ័យជម្នះបានតែ ១ លើកគត់។ ដូច្នេះលទ្ធភាពឈ្នះនៅទឹកដី Schalke ដែលកំពុងស្រេកឃ្លានជ័យជម្នះ ប្រហែលជាមិនអាចទៅរួចនោះទេ។ 

- ៥ ប្រកួត​របស់ Schalke 

- ៥ ប្រកួត​របស់ Hoffenheim 

- ប្រវត្តិ​ជួបគ្នា​ចុងក្រោយ ៥ ប្រកួត​ចុងក្រោយ​

​ទស្សនៈ​ខ្មែរ​រីដ​៖ Schalke ២-១ 

adverise with khmeread

មតិយោបល់