528f5fce abf6 4867 9177 ba26893853e0

រថយន្ដ​ព្រូស​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​១​កង់ ​និង​រថយន្ដ​បែក​កង់​

     ភ្នំ​ពេញ​ ៖ នារី​ម្នាក់​បើករថយន្ដ​ព្រូស​ជ្រុល​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បណ្ដាល​ឲ្យ​បាក់​អស់​ចំនួន​មួយ​កង់ ចំណែក​រថយន្ដ​រង​ការខូចខាត​បែក​កង់​ខាងមុខ​បន្តដំណើរ​ទៅមុខ​លែងរួច​។​

     គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ឯកឯង​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១០ ​និង​៣៥​នាទី​យប់​ថ្ងៃទី ១៧ ខែមេសា ឆ្នាំ​២០១៦ នៅ​ចំណុច​ខាងកើត​ស្តុ​ប​វត្ត​មហាមន្ត្រី​ប្រហែល​២០០​ម៉ែត្រ ស្ថិតក្នុង​សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​

      ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​មាន​រថយន្ដ​ម៉ាក​ព្រូស ពណ៍​ទឹកប្រាក់ ពាក់​ស្លាក​លេខ  ភ្នំពេញ ​2P-1292 បើកបរ​ដោយ​នារី​ម្នាក់ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះសីហនុ ទិសដៅ​ពី​កើ​តទៅ​លិច។​

      លុះ​មកដល់​ចំណុចកើតហេតុ​ដោយសារតែ​ស្ថានភាព​ផ្លូវ​មាន​ភាព​ងងឹត ចំណែក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​គ្មាន​ស្លាក​សញ្ញា​ចំណាំងផ្លាត​ថែមទៀត ទើប​បណ្ដាល​ឲ្យ​នារី​ដែលជា​អ្នកបើករថយន្ដ​មើលមិនឃើញ​ក៏​ជ្រុល​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​តែម្ដង​ហើយ​រថយន្ដ​បែក​កង់​ខាងមុខ​បន្តដំណើរ​ទៅមុខ​លែងរួច​។​

       ក្រោយពី​កើតហេតុ​កម្លាំង​សមត្ថ​កិ​ច​មូលដ្ឋាន​បាន​ចុះ​ដល់​កន្លែងកើតហេតុ​និង​បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​ចុះ​ធ្វើការ​វាស់វែង​ស្ទួ​ច​យក​រថយន្ដ​បង្ក​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​។​

       គួរបញ្ជាក់​ថា​នៅ​កន្លែងកើតហេតុ​ខាងលើ​គឺ​តែងតែមាន​ករណី​រថយន្ដ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ជា​ញឹកញាប់ ព្រោះ​ដោយសារតែ​នៅ​កន្លែង​នោះ​ពុំមាន​ភ្លើង​បំភ្លឺ​ផ្លូវ​នោះទេ ចំណែក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​វិញ​ក៏​មិនមាន​ដាក់​ស្លាក​សញ្ញា​ឬ​ចំណាំងផ្លាត​អ្វី​ដែរ​គឺមាន​ភាព​ងងឹត​តែម្ដង ហេតុនេះហើយ​ទើប​បណ្ដាល​ឲ្យ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ជា​ញឹកញាប់​ដូច្នេះ​៕​

អ្នកនឹងចូលចិត្ត

មតិយោបល់