adverise with khmeread 1

​បន្ទាប់ពី​បំបាក់​ក្រុម​ខ្លាំង Dortmund រួចមក Liverpool បន្ត​ជ័យជម្នះ​របស់ខ្លួន​ជាមួយនឹង​ជម្រើស​ទី​ពី​របស់ខ្លួន​

​    ​កីឡាករ Sturridge បានបង្ហាញ​នូវ​អ្វីដែល​ហង្ស​ក្រហម Liverpool បាន​បាត់បង់ បន្ទាប់ពី​ការចាកចេញ​របស់​កីឡាករ Suarez ខណៈ​រូបគេ​រកបាន ៦ គ្រាប់​ក្នុងការ​បង្ហាញខ្លួន​ចំនួន ៨ ប្រកួត ហើយ​ឱកាស​លេង​នៅ​ព្រឹត្តិការណ៍​យ៉ូ​រ៉ូ ២០១៦ នាពេលខាងមុខ ក៏​កាន់​តែមាន​ខ្ពស់​ដែរ​សម្រាប់​រូបគេ​។​

​    ​ប៉ុន្តែ​ក្រុម​អ្នកគាំទ្រ Liverpool បាន​ភ័យ​បុក​ពោះ​បន្តិច នៅពេលដែល​ក្រុម​ម្ចាស់ផ្ទះ Bournemouth បាន​តាម​មួយ​គ្រាប់​វិញ​នៅ​ចុង​ម៉ោង ដែល​ធ្វើបាន​ដោយ​កីឡាករ Josh King​។​

​    ​ថ្វីបើ​មានការ​ផ្លាស់ប្តូរ​សមាស​ភាពជា​ច្រើនក្តី ក៏​កីឡាករ Firmino ដែលជា​កីឡាករ​តែ​ម្នាក់​គត់​ដែល​បាន​លេង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​បាន​ត​ភាគ​នៅក្នុង​ការប្រកួត​កាលពី​ម្សិលមិញ​នេះ ដោយ​រកបាន​គ្រាប់​បាល់​ទីមួយ​ឱ្យ​ហង្ស​ក្រហម​នៅ​នាទី​ទី ៤១ ដែល​ប​ញ្ចូ​ន​ដោយ​កីឡាករ Sturridge មុននឹង​គ្រាប់​បាល់​ទី​ពីរ​ត្រូវបាន​ទម្លាយ​ដោយ Sturridge នៅ​នាទី​ទី ៤៥+២​។​

​    ​ជ័យជម្នះ ២-១ ទៅលើ​ក្រុម Bournemouth កាលពី​យប់មិញ​នេះ​មានន័យថា Liverpool មានសង្ឃឹម​ប្រជែង​កៅអី Europa League នៅក្នុង​លី​ក បន្ទាប់ពី​ពួកគេ​លេង​ទើបតែ​បាន ៣២ ប្រកួត​ប៉ុណ្ណោះ​ជាមួយនឹង ៥១ ពិន្ទុ ខណៈ Manchester United ដែល​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី ៥ មាន ៥៦ ពិន្ទុ​៕

 

adverise with khmeread

មតិយោបល់