adverise with khmeread 33371f8700000578 3542621 dubbed a robot goddess jia jia has the long flowing locks and ro m 1 1460757736909

កុំ​ច្រឡំ​ទេពធីតា​! នេះ​ជា​មនុស្ស​យន្ត​ឈ្មោះ Jia Jia ទេ​!

    ​អ្នក​ប្រហែលជា​ត្រូវ​ពិនិត្យ​ពីរ​បី​ដង​ជាមុនសិន នៅពេល​ឃើញ​មនុស្ស​យន្ត​ថ្មី​នេះ ដែល​មើលទៅ​ដូច​មនុស្ស​ស្រី​ពិតៗ​អ៊ីចឹង​។​

​    ​រហស្សនាម​មនុស្ស​យន្ត​នេះ​ហៅថា មនុស្ស​យន្ត​ទេពធីតា Jia Jia មាន​សក់វែង​និង​ចង្កា​ពណ៌​ក្រហមព្រឿង​ដូចជា​មនុស្ស ប៉ុន្ដែ​មិនមែន​ធម្មតា​ទេ មនុស្ស​យន្ត​នេះ​ត្រូវបាន​គេ​បំពាក់បំប៉ន​នូវ​សមត្ថភាព​ចំណេះដឹង​ជ្រៅជ្រះ​ណាស់​។​

​    ​មនុស្ស​យន្ត​នេះ​ត្រូវបាន​រចនា​ឡើង​ជាមួយនឹង​ការ​កម្រើក​ភ្នែក និង​ការនិយាយ​ដោយ​កម្រើក​មាត់​ដូច​មនុស្ស​ដែរ​។​

​    ​មនុស្ស​យន្ត​នេះ​គឺជា​គំនិត​ផ្តួចផ្តើម​របស់លោក Chen Xiaoping និង​មិត្ត​រួម​ការងារ​របស់គាត់​នៅ​សកល​វិទ្យាល័យ University of Science and Technology of China ដែល​បានបង្ហាញ​បច្ចេកវិជ្ជា​នេះ​នៅ​ទីក្រុង Hefei នៃ​ខេត្ត Anhui ស្ថិតនៅ​ភាគ​ខាងកើត​ប្រទេស​ចិន​កាលពី​ថ្ងៃ​សៅរ៍ ទី​១៦ មេសា​។​

​    ​នៅពេលដែល Xiaoping និយាយ​សួរ​ស្ដី​ទៅកាន់​មនុស្ស​យន្ត​របស់គាត់ ការឆ្លើយតប​ភ្លាមនោះ​គឺ "​ចាស៎​! លោក​ចៅហ្វាយ មាន​អ្វី​អាចឱ្យ​ខ្ញុំ​ជួយ​បាន​?"​។​

​    ​មនុស្ស​យន្ត​នេះ​ត្រូវបាន​គេ​សរសេរ​កម្មវិធី​ចូល​ដែល​អាច​ដឹង​ពី​អន្តរ​កម្ម​រវាង​ម៉ាស៊ីន​និង​មនុស្ស​, គ្រប់គ្រង​ជំហ​ខ្លួនឯងបាន​, ចេះ​រុករក​និង​ផ្ដល់​សេវាកម្ម​នៅលើ​បច្ចេកវិជ្ជា Cloud​។​

​    ​Jia Jia បង្កើតឡើង​រយៈ​បី​ឆ្នាំ​ទើបបាន និង​ចំណាយ​ទន់​ខ្ទង់​៥ ម៉ឺន​ដុល្លារ​៕

 

adverise with khmeread
ប្រភព៖ Dailymail

អ្នកនឹងចូលចិត្ត

មតិយោបល់