adverise with khmeread 1

​មានការ​រិះគន់​ជាច្រើន​ចំពោះ​អាជ្ញាកណ្តាល​នៅក្នុង​ការប្រកួត​រវាង Leicester និង West Ham ថា បែក​ស្លុយ​!

    ​អតីត​អ្នកចាំទី​ក្រុម​បិសាច​ក្រហម Manchester United លោក Peter Schmeichel បាន​វាយប្រហារ​លោក​អាជ្ញាកណ្តាល Jonathan Moss ចំៗ បន្ទាប់ពី​ការសម្រេចចិត្ត​ដ៏​ចម្រូងចម្រាស់​អំឡុង​ការប្រកួត ២-២ រវាង​ក្រុម Leicester និង West Ham កាលពី​ម្សិលមិញ​។​

​    ​លោក​បាន​ផុស​នៅលើ​បណ្តាញ​សង្គម Twitter ថា "​តើ​អាជ្ញាកណ្តាល​នោះ​ជក់​ម៉ា​មែន​ទេ​?" ដែល​លោក​ចង់​សម្តៅទៅ​លោក Moss ខណៈ​អាជ្ញាកណ្តាល​រូបនេះ​បានផ្តល់​កាត​លឿង​ទី​ពីរ​ដល់​កីឡាករ Jamie Vardy ដោយសារ​ធ្វើ​ពុធ​ដួល​ក្នុង​ប្រអប់​គ្រោះថ្នាក់ និង​បានផ្តល់​បាល់​ពិន័យ ១១ ម៉ែត្រ​ដ៏​ចម្រូងចម្រាស់​ចំនួន​ពីរ​គ្រាប់ ហើយក៏​មិនបាន​ផ្តល់​បាល់​ប៉េ​ណា​ល់​ទី​ឱ្យ​ក្រុម Leicester បន្ទាប់ពី​កីឡាករ Robert Huth ត្រូវបាន​ចាប់​ឱប​ដោយ​កីឡាករ Angelo Ogbonna នៅ​ចុងការ​ប្រកួត​។​

​    ​ក្រុម​ក​ញ្ជ្រោ​ញ​ហាក់​មានសង្ឃឹម​នាំមុខ​ក្រុម Tottenham នៅលើ​កំពូល​តារាង ស្របពេល​កីឡាករ Vardy បា​នរក​គ្រាប់​បាល់​ក្នុង​តង់​ទីមួយ ប៉ុន្តែ​កីឡាករ Andy Carroll និង Aaroon Cresswell បានធ្វើ​ស៊ី​ក្រុម​ម្ចាស់ផ្ទះ​នៅក្នុង​តង់​ទី​ពីរ ប៉ុន្តែ​សំណាញ​ល្អ​លោក Moss បានផ្តល់​បាល់​ពិន័យ ១១ ម៉ែត្រ​ឱ្យ​ក​ញ្ជ្រោ​ញ ដែល​ធ្វើបាន​សម្រេច​ដោយ​កីឡាករ Ulloa​។​

​    ​លោក Schmeichel មិនមែនជា​អ្នក​ដែល​បញ្ចេញ​ប្រតិកម្ម​តែម្នាក់ឯង​នោះទេ មាន​បុគ្គល​ជាច្រើន​ទៀត​ដែល​មិន​ពេញចិត្ត​ចំពោះ​លោក Jonathan Moss៕

 

adverise with khmeread
ប្រភព៖ Goal

មតិយោបល់