adverise with khmeread 07ef323d 6ce7 4428 a65a 3a5978dc40a4

ឃាត់​នារី​ម្នាក់​ពីបទ​ចោរកម្ម​

     ប៉ៃលិន ៖ នារី​ម្នាក់​ត្រូវបាន​ប៉ូលិស​ផែន​ព្រហ្ម​ណ្ឌ​ខេត្ត​ប៉ៃលិន​ឃាត់ខ្លួន​កាលពី​ថ្ងៃ ទី១៤ ខែមេសា ​ឆ្នាំ២០១៦ វេលា​ម៉ោង​១២ថ្ងៃត្រង់ នៅ​ចំណុច​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​បន្ទាប់ពី​បានធ្វើ​សកម្មភាព​ចោរកម្ម​។​

     ប៉ូលិស​និយាយថា ជនសង្ស័យ​ម្នាក់​ឈ្មោះ រេស ណាវី ភេទ​ស្រី អាយុ៣២​ឆ្នាំ​រស់នៅ​ភូមិ​អូ​តា​ពុក​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន​ករណី​លួច កាលពី​ថ្ងៃទី១៤ ០៤ ២០១៦ វេលា​ម៉ោង​១២​ថ្ងៃត្រង់ នៅ​ចំណុច​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។​

    ​​ ចំណែក​ជនរងគ្រោះ​ឈ្មោះ ឃុន​ណា សុធី​តា ភេទ​ស្រី អាយុ​23​ឆ្នាំ រស់នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។ សំភារៈ​បាត់បង់​រួមមាន អាយ​ផែត​មួយគ្រឿង និង​ខ្សែក​ផ្លាក​ទីន​មួយ​ខ្សែ​មិន​ចាំ​ទម្ងន់។ ករណី​ខាងលើ​ជំនាញ​បាន​អនុវត្ត តាម​នីតិវិធី​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់