adverise with khmeread 1

MSN បែក​កង់​ហើយ​? Barcelona ចាញ់​បី​ប្រកួត​ជាប់​គ្នា​មិន​ធ្លាប់មាន​តាំងពី​ឆ្នាំ ២០០៣

    ​ក្រុម​អ្នកមាន​បុណ្យ Barcelona បាន​ទទួលរង​បរាជ័យ​ថ្មី​មួយទៀត​ជា​លើក​ទី​បួន ក្នុងការ​ប្រកួត​ប្រាំ​លើកចុងក្រោយ ខណៈ​ក្រុម​លោក Luis Enrique បាន​ចាញ់ Valencia ដោយ​លទ្ធផល ២-១ កាលពី​យប់មិញ ខណៈ​គ្រាប់​បាល់​ទី ៥០០ របស់ Lionel Messi មិនបាន​ជួយ​ដល់​ក្រុម​គ្រប់គ្រាន់​។​

​    ​ជាមួយ​ក្រុម​នៅ​ទីក្រុង​ម៉ា​ឌ្រី​ដ​ទាំងពីរ​បានទទួល​ជ័យជម្នះ​ដូចគ្នា នេះ​មានន័យថា ការ​ប្រជែង​ពាន La Liga បាន​វិលត្រឡប់​មក​សភាព​ប្រកួតប្រជែង​កាន់តែ​តឹង ខុសពី​បី​សប្តាហ៍​មុន ដែល​ក្រុម Barcelona បាន​ដាច់​ក្រុម Real Madrid ដល់​ទៅ ១០ ពិន្ទុ និង Atletico ចំនួន ៧ ពិន្ទុ ប៉ុន្តែ​ឥឡូវ អ្នកមាន​បុណ្យ​មាន ៧៦ ពិន្ទុ​ស្មើ​ជាមួយ​ក្រុម​លេខ ២ និង​ដាច់​ក្រុម​អធិរាជ​ស​ត្រឹមតែ ១ ពិន្ទុ​ប៉ុណ្ណោះ​។​

​    ​ប៉ុន្តែ Barcelona នឹង​វិល​ចូល​សមរភូមិ​នៅ​ថ្ងៃទី ២០ ខាងមុខ​ដើម្បី​ប្រកួត​ជាមួយ Deportivo នៅ​ទឹកដី Estadio Riazor ប៉ុន្តែ​ការប្រកួត​នោះ​ហាក់ដូច​មិន​ងាយស្រួល​ឡើយ​សម្រាប់​ក្រុម​អ្នកមាន​បុណ្យ ដោយសារ​ទម្រង់​លេង​ធ្លាក់ចុះ​នាពីរ​សប្តាហ៍​ចុងក្រោយ បើទោះជា​មាន​ប្រវត្តិ​ល្អជា​មួយក្រុម La Coruna ក៏ដោយ​៕

 

adverise with khmeread

មតិយោបល់