adverise with khmeread 1

​តើ​នាង Song Ji Hyo ចង់​ចាក​ចេញពី​កម្មវិធី Running Man?

​    ​នាង Song Ji Hyo បាន​សម្រក់​ទឹកភ្នែក​ដោយ​ក្តីរំភើប​ទៅកាន់​លោក Lee Kwang Soo កាលពី​សប្តាហ៍​មុន នៅក្នុង​វគ្គ​កម្មវិធី Running Man របស់​ទូរទស្សន៍ SBS​។​

​    ​នៅក្នុង​វគ្គ​ទី ១៧ ខែមេសា​នេះ Song Ji Hyo បាន​ជួប​ជាមួយ Lee Kwang Soo ហើយ​បាន​ប្រាប់​គាត់​ថា "​ខ្ញុំ​បាន​សរសេរ​សំបុត្រ​ទៅ​ប្អូនប្រុស​ថា ខ្ញុំ​ពិតជា​អរគុណ​ខ្លាំងណាស់​។ នៅពេលដែល​ខ្ញុំ​ចូលរួម​ជាមួយ​កម្មវិធី​នេះ​ដំបូង ខ្ញុំ​បាន​គិតថា​តើ​នេះ​ជា​កន្លែង​សម្រាប់​ខ្ញុំ​មែន​ឬទេ​។ ខ្ញុំ​ពិតជា​សុំទោស ដែល​ខ្ញុំ​មិនអាច​សម្រប​ខ្លួន​ជាមួយ​មិត្ត​រួម​ក្រុម​ដទៃទៀត​នៅ​គ្រា​ដំបូង​"​។​

​    ​នាង​បាន​បន្តថា "​ខ្ញុំ​បាន​យំ​រហូត ហើយ​បាន​រអ៊ូ​ប្រាប់​ប្អូន​ថា ខ្ញុំ​ចង់​ចាក​ចេញពី​កម្មវិធី​។ ប៉ុន្តែ​គ្រប់ពេល ប្អូន​តែងតែ​ផ្តល់​ភាពកក់ក្តៅ​ដល់​ខ្ញុំ​ហើយ​តែងតែ​នៅ​គាំទ្រ​ខ្ញុំ​។ ខ្ញុំ​ពិតជា​អរគុណ​ខ្លាំងណាស់​ដែល​ប្អូន​មិន​ខឹង​ខ្ញុំ​"​។​

​    ​បន្ទាប់មក​លោក Lee Kwang Soo បាន​ប្រាប់​នាង​ថា "​វា​ហាក់ដូច​ជាមាន​ពេល​ជាច្រើន​ដែល​ខ្ញុំ​បាន​បញ្ជា​បង​នៅពេលដែល​ខ្ញុំ​ចង់ ដូច្នេះ ខ្ញុំ​ចង់​សុំទោស​ចំពោះ​រឿងនេះ​។ ខ្ញុំ​ដឹងថា នៅពេលណា​ដែល​បង​ឈឺចាប់ ប៉ុន្តែ​ខ្ញុំ​មិន​ច្បាស់​ថា​ខ្ញុំ​គួរ​ធ្វើ​ដូចម្តេច​នោះទេ ព្រោះ​នៅពេលនោះ​ខ្ញុំ​គ្រាន់តែ​ចង់​ធ្វើ​វា ហើយ​បន្ទាប់មក​ខ្ញុំ​ពិតជា​សោកស្តាយ​ខ្លាំងណាស់​"៕

adverise with khmeread
ប្រភព៖ Soompi

មតិយោបល់