adverise with khmeread Cgezre4viaaxt0l

ក្មេងតូចម្នាក់នេះកាន់បំពង់ទីបបម្រុងធ្វើអ្វី ពេលអាជ្ញាធរចុះរៀបសណ្តាប់ធ្នាប់ក្រុង?

​    យោងតាមវេបសាយ 9News ​វីដេអូ​ល្បី​ខ្ចរខ្ចាយមួយ​បានបង្ហាញ​ក្មេង​តូច​ចិនម្នាក់​កាន់​បំពង់​ទីប​ព្យាយាម​ការពារ​យាយ​របស់ខ្លួន​ពី​ក្រុម​សន្តិសុខ Chengguan ជា​កងកម្លាំង​គ្រប់គ្រង​ទីក្រុង​បង្កើតឡើង​នៅតាម​បណ្តា​ទីក្រុង​ចិន​ជាច្រើន ដែល​ការងារ​របស់​ពួកគេ​មាន​ចាប់ពី​ការបង្ក្រាប​លើ​អាជីវករ​លក់ដូរ​តាម​ចិញ្ចើមថ្នល់​រហូតដល់​ការអនុវត្ត​ច្បាប់​ស្តីពី​អនាម័យ សោភណភាព និង​ការចត​យានយន្ត​ក្នុង​ទីក្រុង​។ 

​    ​ក្មេង​តូច​ម្នាក់នេះ​ត្រូវបាន​ថត​ជាប់​ក្នុង​កាមេរ៉ា​ដោយ​ស្រែក​ដដែលៗ​ថា "​កុំ​ប៉ះ​យាយ​ខ្ញុំ​! ចេញ​ឱ្យ​ឆ្ងាយ កុំ​ប៉ះ​យាយ​ខ្ញុំ​!" ខណៈដែល​អូន​តូច​ម្នាក់នេះ​កាន់​បំពង់​ទីប​វែង​ជាង​កម្ពស់​របស់ខ្លួន​ពីរដង​ដើម្បី​ព្យាយាម​បណ្តេញ​កងកម្លាំង​សន្តិសុខ Chengguan ឱ្យចេញ​ឆ្ងាយ​។ សំណើច​របស់​អ្នក​ឈរ​មើល​បានឮ​សូរ​ពេញ​មួយ​ខ្សែអាត់​វីដេអូ​នេះ​។ 

​    ​វីដេអូ​ខ្លី​នេះ​ទទួល​បានការ​ចុច​មើល​រាប់ម៉ឺន​ដង​លើ​បណ្តាញ​សង្គម Weibo របស់​ចិន ប៉ុន្តែ​ចំណងជើង​តូច​ដែល​អម​ជាមួយ​ការចែក​ចាយ​វីដេអូ​នេះ​បានសរសេរថា "​ពិតជា​គួរឱ្យ​ចង់​សើច​ណាស់​! គួរឱ្យ​ស្រឡាញ់​មែន​!", "​វ៉ា​វ អនាគត​ក្មេង​នេះ​ពិតជា​ត្រចះត្រចង់​មែន​"​។ ត្រឹមតែ​ចំណងជើង​តូចៗ​ទាំងនេះ​អាច​បញ្ជាក់បាន​ហើយ​ថា​តើ​កងសន្តិសុខ Chengguan បានធ្វើ​អ្វីខ្លះ​ដាក់​ក្មេង​នេះ និង​យាយ​របស់ខ្លួន​៕ 

ប្រភព៖​ 9News

adverise with khmeread

មតិយោបល់