adverise with khmeread 1

​តារា​ស្រី​កែ​ភេទ​ដ៏​ល្បី​របស់​ថៃ​នាង Poyd សុំ​លោក Chow Yun Fat ថត​ជាមួយ​នៅ​ទីក្រុង​ប៉េកាំង​

​    ​តារា​សម្តែង​ស្រី​ជនជាតិ​ថៃ​វ័យ ២៨ ឆ្នាំ នាង Poyd ត្រូវបាន​គេ​សរសើរ​ថា ជា​ម្ចាស់​ក្សត្រិយ៍​កែ​ភេទ​ដែលមាន​សម្រស់​ស្រស់ស្អាត​ដាច់​គេ​នៅក្នុង​ប្រទេស​ថៃ​។ កាលពី​ឆ្នាំ ២០១៣ នាង​បាន​សម្តែង​នៅក្នុង​រឿង​វាយតប់​របស់​ហុងកុង The White Storm ជា​លើកដំបូង ហើយក៏​មាន​ឈុត​ស្នេហា​ដ៏​ក្តៅគគុក​ជាមួយ​ម្ចាស់​ពានរង្វាន់​សម្តែង​ល្អ​ដាច់​គេ​គឺ​លោក Nick Cheung ផងដែរ​។​

​    ​ជារឿយៗ នាង Poyd ចូលចិត្ត​ចែករំលែក​រូបភាព Selfie ជាមួយ​តារា​ល្បីៗ​នៅ​បណ្តាញ​សង្គម ហើយ​អំឡុង​ដំណើរ​ទៅ​ទីក្រុង​ប៉េកាំង នាង​ពិតជា​មានសំណាង ដែល​បាន​ថតរូប​ជាមួយ​តារា​ដ៏​ល្បី​គឺ​លោក Chow Yun Fat និង​ប្រព​ន្ទ​របស់គាត់​។ នាង Poyd បាន​ចែករំលែក​រូបភាព​នោះ​នៅលើ​បណ្តាញ​សង្គម Instagram ជាមួយ​ក្រុម​អ្នកគាំទ្រ​របស់​នាង ហើយ​បានសរសេរថា "​លា​ហើយ​ប៉េកាំង​" ដែល​ទើបតែ​ផុស​មិនបាន​មួយ​ម៉ោង​ផង នាង​ទទួល​បានការ Like ជាង ១ ម៉ឺន​៕

adverise with khmeread
ប្រភព៖ Ahmike

មតិយោបល់