adverise with khmeread 86d15426 275a 4188 91b1 e86667ebfc6e

លក់​ថ្នាំញៀន​ដូច​លក់​ស្ករ​គ្រាប់​ក្នុង​ថ្ងៃ​ចូលឆ្នាំ​ជាប់​ខ្នោះ

    កណ្តាល ៖ យុវជន​ម្នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​កោះធំ​ឃាត់ខ្លួន​ពីបទ រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ដើម្បី​ចែកចាយ នា ថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ២០១៦ វេលា​ម៉ោង ០៩ និង៣០នាទី នៅផ្ទះ​ជនសង្ស័យ ភូមិកំពង់ស្វាយ​កណ្ដាល ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្ដាល ដោយ​ដកហូត​វត្ថុតាង​ជាច្រើន​។​

     ប៉ូលិស​និយាយថា ជនសង្ស័យឈ្មោះ រិ​ន ភា​រិ​ទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិកំពង់ស្វាយ​កណ្ដាល ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរមិន​ពិតប្រាកដ។​

     វត្ថុតាង​ចាប់យក ១/-​ម្ស៉ៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន (​ម៉ា​ទឹកកក​Ice) ចំនួន០១កញ្ចប់​ធំ ២/-​ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន​ចំនួន ០១គ្រឿង ៣/-​ទូរស័ព្ទដៃ​ចំនួន០១គ្រឿង ៤/-​ស​ម្ភា​រៈ​សម្រាប់​ប្រើប្រាស់ និងវេច​ខ្ចប់​គ្រឿងញៀន​មួយចំនួន និង​៥/-​ហិប​ដែក​ចំនួន០១។​

     ប៉ូលិស​បន្តថា កាលពី​ពេលវេលា​កើតហេតុ​ខាងលើ កម្លាំង​សមត្ថកិច្ច​ជំនាញ​ប៉ូលិស​ស្រុក​កោះធំ សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍​រដ្ឋបាល​ព្រែក​ថ្មី ក្រោយពី​ទទួល​ពត៌មាន​ពី​កម្លាំង​សន្តិសុខ​ថា​ឈ្មោះ រិ​ន ភា​រុ​ទ្ធិ បាន​កំពុង​ចែកចាយ​ថ្នាំញៀន​យ៉ាង​ភ្លួ​ក​ទឹក​ភ្លួ​កដី​ក្នុង​ប្លុក​វត្ត​សិរី​ដីដុះ ឃុំ​ព្រែក។​

     ក្រោយ​ប្រជុំពិភាក្សា កម្លាំង​សមត្ថកិច្ច​បាន​ចុះបង្ក្រាប​មុខសញ្ញា​លក់ និងចែកចាយ​គ្រឿងញៀន​យ៉ាងសកម្ម​នេះ​បាន​នៅ​ចំណុច​ផ្ទះ​ជនសង្ស័យ រិ​ន ភា​រិ​ទ្ធ ភូមិ​កំពង់ស្វាយ​កណ្ដាល ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេ​ត្ក​កណ្ដាល ព្រមជាមួយ​វត្ថុតាង​ដូច​មាន​រាយ​បញ្ជាក់​ខាងលើ។​

     បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​បញ្ជូន មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ ដើម្បី​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់