adverise with khmeread A68062c6 b440 451d 9235 e4e754d55617

បុណ្យចូលឆ្នាំ​៥​ថ្ងៃ​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​៥២​នាក់​របួស​២៣៩​នាក់​

       ភ្នំពេញ ៖ បាយ​ការណ៍​របស់​នាយកដ្ឋាន​ប៉ូលិស​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ បាន​ឲ្យ​ដឹង​នៅ​រយៈពេល​៥​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០១៦​ គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស បានសម្លាប់​មនុស្ស​៥២​នាក់ ចំនួន​នេះ​មាន​​ការថយចុះ​បើ​ធៀប​នឹង​រយៈពេល​៥​ថ្ងៃ​ដូចគ្នា កាលពី​ឆ្នាំ​២០១៥ ដែលមាន​អ្នកស្លាប់​រហូតដល់​៥៥​នាក់ ខណៈ​អ្នករងរបួស​វិញ នៅ​ឆ្នាំនេះ​មាន​អ្នករបួស​ចំនួន​២៣៩​នាក់ ចំណែក​ឆ្នាំមុន​អ្នករងរបួស រហូតដល់​៣៦២​នាក់​។​

       របាយការណ៍​ដដែល​ប​ញ្ជា​ក់ថា គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៥​ថ្ងៃនោះ បាន​កើតឡើង​ចំនួន​១១៣​លើក ចំនួន​នេះ​មានការ​ថយចុះ​បើ​ធៀប​នឹង​ឆ្នាំមុន ដោយ​ឆ្នាំមុន​មាន​រហូតដល់​១៥៨​លើក ពោលគឺ​កើនឡើង​២៨​ភាគរយ។​

      ដោយឡែក​ចំពោះ​មូលហេតុ ដែល​នាំ​ឲ្យ​គ្រោះថ្នាក់​ចរាចរណ៍​ភាគច្រើន បើកបរ​ក្នុង​ល្បឿន​លឿន ស្រវឹង ប្រជែង មិន​គោរព​សិទ្ធិ មិន​ប្រកាន់​ស្តាំ បត់​គ្រោះថ្នាក់ងងុយដេកកត្តា​យានយន្ត​ជាដើម​។​

       ចំណែក​ខេត្ត​ដែលមាន​គ្រោះថ្នាក់​ចរាចរណ៍​ច្រើនជាងគេ គឺ​ខេត្តព្រៃវែង​៩​លើក​ស្លាប់​៨​នាក់ ខេត្តតាកែវ​៧​លើក​ស្លាប់​៨​នាក់ ខេត្តកណ្តាល​៧​លើក​ស្លាប់​៦​នាក់ ខេត្តកំពង់ចាម ៨​លើក​ស្លាប់​៤​នាក់ ខេត្តក្រចេះ​៥​លើក​ស្លាប់​៤​នាក់ ខេត្តកំពង់ឆ្នាំង​៤​លើក​ស្លាប់​៣​នាក់  ខេត្តកំពង់ស្ពឺ​៧​លើក​ស្លាប់​៣​នាក់ ខេត្ត​ត្បូងឃ្មុំ​៣​លើក​ស្លាប់​៣​នាក់ និង​ខេត្ត​មួយចំនួនទៀត​។​

       ជាមួយគ្នានេះ នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០១៦​នេះ អ្នកស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ មាន​ចំនួន​៥​នាក់ ខណៈ​អ្នករងរបួស​ធ្ងន់​ស្រាល​ចំនួន​៣២​នាក់​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់