adverise with khmeread Ab0957d3 983d 469c 8466 3abef6cd0f13

មួយ​វាយ​ឪ​ក្មេក មួយ​វាយបំផ្លាញ​ម៉ូតូ​២​គ្រឿង​ជាប់​ខ្នោះ​ទាំង​២

    កោះកុង ៖ ខេត្តកោះកុង​មាន​សភាពការណ៍​២​ករណី​កើតឡើង​គឺ​ទី​១​ប៉ូលិស​ឃាត់​យុវជន​ម្នាក់​វាយបំផ្លាញ​ម៉ូតូ​២​គ្រឿង និង​ទី​២​បុរស​ម្នាក់​វាយ​ឪ​ក្មេក​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន។​

    ១-​នៅ​ក្រុង​ខេមរភូមិន្ទ មាន​ករណី​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អ្នកដទៃ​(​ម៉ូតូ​២គ្រឿង​)​ខូចខាត​ផ្នែក​ខាងមុខ កាលពី​ថ្ងៃទី​១៦ ខែមេសា​ ឆ្នាំ២០១៦​ ​ម៉ោង​៣រសៀល​នៅ​ចំណុច​ភូមិ១ ​សង្កាត់​ស្មាច់មានជ័យ ដោយ​ប៉ូលិស​បាន​ឃាត់ខ្លួន​មុខសញ្ញា​សង្ស័យ​ឈ្មោះ​ អេង ​លី​ឆាយ ​ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ជាតិខ្មែរ​មុខរបរ​នៅផ្ទះ​ទីលំនៅ​ភូមិ​1​សង្កាត់​ស្មាច់មានជ័យ​ក្រុង​ខេមរភូមិន្ទ។​

    ម្ចាស់​ម៉ូ​តូ​២​នាក់ ៖​​ ទី១ឈ្មោះ ​អ៊ី ​សំអាង ​ភេទ​ប្រុស ​អាយុ​១៨ឆ្នាំ​ ជាតិខ្មែរ​ មុខរបរ​សិស្ស​ និងទី២-​ឈ្មោះ​ យ៉ាង​ ប៉ែត​ ភេទ​ប្រុស ​អាយុ​២០ឆ្នាំ​ជាតិខ្មែរ ​មុខរបរ​កម្មករ​។ ​ប៉ូលិស​បាន​កសាង​សំណុំរឿង​ទៅតាម​និតិ​វិធី​៕

     ២-​នៅ​ស្រុក​គិរីសាគរ នៅ​ថ្ងៃទី​១៦ ខែមេសា​ ឆ្នាំ២០១៦ ​វេលា​ម៉ោង​៤ និង៣០​នាទី​ល្ងាច​មាន​ករណី​ហិង្សា​ដោយ​ចេតនា​កូនប្រសា​វាយ​ឪពុកក្មេក​នៅ​ចំណុច​ភូមិ​ភ្ញី​មាស ឃុំ​ភ្ញី​មាស ស្រុក​គី​រី​សាគរ​។​

     ប៉ូលិស​បាន​ឃាត់ខ្លួន​មុខសញ្ញា​សង្ស័យ​(​កូន​)​ឈ្មោះ​ ប៉ូង ព ភេទ​ប្រុស អាយុ​២៥ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​កម្មករ​។​

     ចំណែក​ជនរងគ្រោះ​ឈ្មោះ លាង ណា​ង ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ​ជនជាតិខ្មែរ​ មុខរបរ​ធ្វើ​ចំការ។ ​ទាំងពីរ​នាក់​មាន​ទីលំនៅ​ភូមិ ឃុំកើតហេតុ​។ ​ប៉ូលិស​កំពុង​កសាង​សំណុំរឿង​ទៅតាម​និតិ​វិធី​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់