adverise with khmeread 7201ac79 1982 45b3 8edc e0c42fd919ce

យក​កាំបិត ចាក់​អ​តី​តៈ​ប្រពន្ធ​និង​ឪ​ក្មេក​របួសធ្ងន់ ហើយ​ធ្វើអត្តឃាត​ខ្លួនឯង​

     កំពង់ធំ ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​បារាយណ៍​ចាប់ខ្លួន​បន្ទាប់ពី​បាន​ប្រើ​ហិង្សា​ដោយ​ចេតនា​យក​ជំ​ពុះ​ទុង​អាវុធ​ចាក់​ធ្លាយ​ដោះ​ឆ្វេង​លើ​អ​តី​តៈ​ប្រពន្ធ​របួសធ្ងន់​និង​ឪ​ក្មេក​របួសធ្ងន់ កាលពី​យប់​វេលា​ម៉ោង9ថ្ងៃទី15 ខែ​មេសា​ ឆ្នាំ២០១៦ នៅ​ភូមិ​ពពេច ឃុំ​ចុង​ដូង​ស្រុក​បារាយណ៍ ខេត្តកំពង់ធំ។​

     ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ស្វាយ ឃុន ភេទប្រុស អាយុ៣០​ឆ្នាំ នៅ​ភូមិ​យាយ​ទៀង ឃុំ​បល្ល័ង្ក បាន​ចាក់ទៅលើ​អតីត​ប្រពន្ធ​ឈ្មោះ ឈួន រដ្ឋា ភេទស្រី អាយុ២៥​ឆ្នាំ ត្រូវ​ត្រង់​ដោះ​ឆ្វេងរបួសធ្ងន់​ និង​ចាក់​ឪពុកក្មេក​ឈ្មោះ​ ឈួន គៀន ភេទប្រុស អាយុ៤៤​ឆ្នាំ ចាក់៣​កន្លែងរបួសធ្ងន់ រួច​គេចខ្លួនបាត់។​

     ប៉ូលិស​បន្តថា រហូតដល់​ម៉ោង១០ ​និង​៣៥នាទី​យប់ ប្រជាជន​ប្រទះឃើញ​ជនសង្ស័យ​​ដេកស្លាប់​ក្បែរ​ផ្លូ​​វ​ចម្ងាយ​ពី​ផ្ទះ​ជនរងគ្រោះ​ប្រហែល​ជាង​១០០​ម៉ែត្រ​ដោយ ជនសង្ស័យ​ធ្វើអត្តឃាដ​ដោយ​ចាក់​សម្លាប់​ខ្លួនឯង៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់