adverise with khmeread 33466bc800000578 3544569 image a 70 1460909072999

គួរឱ្យ​ចង់​ខោក​! បេក្ខជន​ប្រជែង​តំណែង​ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន​និយាយ​លេងសើច​ដាក់​សព​ស្ត្រី​អូស្ត្រាលី​ដែល​គេ​រំលោភ​

​    ​បេក្ខជន​ប្រជែង​តំណែង​ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន​នាំមុខគេ លោក Rodrigo Duterte បាន​និយាយ​លេងសើច​អំពី​ករណី​រំលោភ និង​សម្លាប់​ស្ត្រី​អូស្ត្រាលី​ម្នាក់​នៅក្នុង​ប្រទេស​ខ្លួន​កាលពី​ឆ្នាំ ១៩៨៩​។

​    ​លោក Duterte អាយុ ៧១ ឆ្នាំ​បាន​និយាយ​លេងសើច​ទាក់ទង​នឹង​ការរំលោភ​ជា​ហ្វូង និង​សម្លាប់​ដ៏​ឃោរឃៅ​ទៅលើ​អ្នក​ផ្សព្វផ្សាយ​សាសនា​ឈ្មោះ Jacqueline Hamill នៅ​គុក​មួយ​នៃ​ទីក្រុង Davao City នេះ​បើតាម​ការបកប្រែ​ដោយ​វេ​ប​សាយ Rappler​។

​    ​លោក Duterte បាន​និយាយថា "​នៅពេល​សាកសព​ត្រូវបាន​យកចេញ សាកសព​នោះ​ត្រូវបាន​រុំ​នឹង​ប្លា​ស្ទិ​ក​។ ខ្ញុំ​បាន​មើលមុខ​នាង​។ ឱ​! ព្រះ​ម្ចាស់​ថ្លៃ​អើយ​! នាង​ម៉េច​ក៏​ស្អាត​ដូច​តួ​ស្រី​អាមេរិក​ដ៏​ស្រស់​សោភា​ម្ល៉េះ​។ ព្រះ​ម្ចាស់​ថ្លៃ​អើយ ពិតជា​គួរឱ្យ​ស្តាយ​មែន​"​។

​    ​"​អ្វីដែល​គេ​បានដឹង​នោះ​គឺថា ពួកគេ (​អ្នកទោស​) បាន​រំលោភ​នាង​។ ខ្ញុំ​ខឹង​ណាស់ ព្រោះ​នាង​ត្រូវគេ​រំលោភ​។ នេះ​ជា​រឿង​មួយ​។ ប៉ុន្តែ​នាង​ពិតជា​ស្អាត​ណាស់ ចៅហ្វាយក្រុង (​រូបគាត់​) គួរតែ​បាន​ណែ​ប​ណិ​ត​ជាមួយ​នាង​មុនគេ​ទើប​សម​"​។​

​     សម្តី​នេះ​ត្រូវបាន​ថត​ជាប់​ក្នុង​វីដេអូ និង​បានទទួល​ទាំង​ការរិះគន់​ផង និង​ការគាំទ្រ​ផង​នៅក្នុង​ប្រទេស និង​ជុំវិញ​ពិភពលោក​។

​    ​អ្នកនយោបាយ​ដែលជា​អភិបាលក្រុង​កាលពី​សម័យ​កើតហេតុ​រំលោភ​សម្លាប់​នេះ បាន​អះអាងថា​គាត់​ជា​អ្នក​បញ្ឈប់​ការឡោមព័ទ្ធ​គុក​ពី​សំណាក់​ពួក​អ្នកទោស​។

​    ​មួយ​យុទ្ធនាការ​នយោបាយ​រប​ស់លោក​គឺ​ផ្អែក​តែ​លើ​ការអំពាវនាវ​ឱ្យ​បញ្ឈប់​អំពើហិង្សា​ក្នុងប្រទេស​តែប៉ុណ្ណោះ​។

​    ​វេ​ប​សាយ ABC អូស្ត្រាលី​បាន​រាយការណ៍​ថា គូប្រជែង​នយោបាយ​របស់លោក​បាន​និយាយថា សម្តី​លេងសើច​របស់លោក Duterte បង្ហាញ​ពី "​កង្វះខាត​លក្ខណៈសម្បត្តិ​ជា​បេក្ខភាព​ប្រធានាធិបតី​" និង "​ខ្វះ​ការគោរព​ចំពោះ​ស្ត្រី​"​។

​    ​អនុ​ប្រធានាធិបតី​លោក Jejomar Binay បាន​និយាយថា លោក Duterte "​ជា​មនុស្ស​ឆ្កួត​ដែល​មិនចេះ​គោរព​ស្ត្រី និង​មិន​សមជា​ប្រធានាធិបតី​ទេ​"៕

ប្រភព៖ Daily Mail

adverise with khmeread

មតិយោបល់