adverise with khmeread 93e262b7 f70f 4359 b23a bacc18604bb5

ចាប់រំលោភ​ស្ត្រី​ម្នាក់​បានសម្រេច​ជាប់ខ្នោះ​

     ស្ទឹងត្រែង ៖ បុរស​ម្នាក់​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​បន្ទាប់ពី​បានធ្វើ​សកម្មភាព​ចាប់រំលោភ​ស្ត្រី​ម្នាក់​បាន​ស្រេចនា​វេលា ម៉ោង​០១​និង​៣០​នាទី រំលង​អា​ធ្រា​ត​ថ្ងៃទី​១៧​ មេសា​ ឆ្នាំ​២០១៦​នៅ​ចំណុច​ភូមិអូ​ឡង់ ឃុំ​សៀម​បូក ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង​។​

     ប៉ូលិស​និយាយថា ករណី​រំលោភ​សេពសន្ថវៈ កើតឡើង​នៅ​ចំនុច​លើផ្ទះ​របស់​ឈ្មោះ ស​-​ក​ ភេទ​ស្រី អាយុ​៣០​ឆ្នាំ​ក្នុង ភូមិ អូ​ឡង់ ឃុំសៀម​បូក ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង​។​

      ចំណែក​ជនសង្ស័យ​ឈ្មោៈ វន សុភាព ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​ស្នាក់នៅ ភូមិ ឃុំ​កើតហេតុ​ខាងលើ ជនសង្ស័យ​ត្រូវ បាន​កម្លាំង​អធិការដ្ឋាន​ប៉ូលិស​ស្រុក​សៀម​បូក​ឃាត់ខ្លួន​តាម បញ្ជា​របស់ លោក​ព្រៈ​រាជអាជ្ញា។​

      បច្ចុប្បន្ន​ប៉ូលិស​កំពុង​កសាង​សំណុំរឿង​និង​ជនសង្ស័យ​បញ្ជូនទៅ សាលាដំបូង​ចាត់ការ​តាមច្បាប់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់