adverise with khmeread 04d81cf8 d692 46fa 97b3 7efa804f473e

ឃាត់​បុរស​ម្នាក់​តាម​ដីកា​ពីបទ​ប្រើ​ហិង្សា​ដោយ​ចេតនា​

    សៀមរាប ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​វ៉ារិន​ឃាត់ខ្លួន​កាលពី​ព្រឹក​​ថ្ងៃទី១៧ ខែមេសា​ ឆ្នាំ២០១៦ ​វេលា​ម៉ោង​៦តាម​ដីកា​តុលាការ​ពីបទ​ប្រើ​អំពើហិង្សា​ដោយ​ចេតនា។​

    ប៉ូលិស​និយាយថា កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ស្វាយស​សហការ​ជាមួយ​កម្លាំង​ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ​ប៉ូលិស​ស្រុក​វ៉ារិន បាន​អនុវត្ត​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​3068/2015​ចុះ​ថ្ងៃទី១០ ខែ​សីហា ​ឆ្នាំ២០១៥ ​របស់លោក​ ឈុន ច័ន្ទ​សីហា​ ចៅក្រម​សើ​ប​សួរ​សាលាដំបូង​ខេត្តសៀមរាប​។​

    យោងតាម​ដីកា​ប៉ូលិស​ឃាត់ខ្លួន​ជន​ស័​ង្ស​យ​ឈ្មោះ​ធួ​ក សាន់ ភេទ​ប្រុស​អាយុ​23​ឆ្នាំ​មុខរបរ​កសិករ​ទីលំនៅ​ភូមិ​ឫស្សី​ធំ ឃុំ​ស្វាយស ស្រុក​វ៉ារិន ពីបទ​ហិង្សា​ដោយ​ចេតនា​ប្រព្រឹត្ត​នៅ​ភូមិ​គោក​ដូង ឃុំ​គោក​ដូង ស្រុក​អង្គរជុំ​ខេត្តសៀមរាប៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់