adverise with khmeread Unnamed %281%29

ប្តី​ចាក់​ប្រពន្ធ​ធ្លាយ​ពោះ​ និង​កាត់​ម្រាមដៃ​រងរបួស​ធ្ងន់​ដោយសារ​ប្រច័ណ្ឌ

    ភ្នំពេញ ៖ ប្តី​ប្រច័ណ្ឌ​ប្រពន្ធ បានយក​ដែក​ទួ​ណឺ​វី​ស​ចាក់​ធ្លាយ​ពោះ​ ​និង​យក​កាំបិត​បុ័ង​តោ​កាត់​ម្រាមដៃ​អស់​៣​ប៉ង​សម្លាប់ កាលពី​វេលា​ម៉ោង​២​និង​២០​នាទី រសៀល​ថ្ងែ​ទី​១៧ ខែមេសា ឆ្នាំ​២០១៦ មាន​ករណី​ហិង្សា ក្នុង​គ្រួសារ​មួយ​នៅ​ចំណុច​ភូមិ​ចោមចៅ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។    
    ប៉ូលិស​និយាយថា ជនដៃដល់​ចាក់​ប៉ង​សម្លាប់​ប្រពន្ធ មានឈ្មោះ ហេង សុ​ផា​ណេ​ត ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ មុខរបរ​ជា​ពលករ​ទើប​មកពី​ថៃ ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ​។ ចំណែក​ប្រពន្ធ​ជនរងគ្រោះ​មានឈ្មោះ អាន ស្រី រ៉ុ​ម អាយុ​២៤​ឆ្នាំ​មុខរបរ​កម្មការិនី​រោងចក្រ ស្នាក់នៅ​ផ្ទះជួល​ខាងលើ ត្រូវ​ប្តី​កាប់​របួស​ថ្ងាស​១,​កាត់​ម្រាមដៃ​ឆ្វេង​អស់​៣​និង​ចាក់​ធ្លាយ​ពោះ​២​កន្លែង។ 

    ប៉ូលិស​បន្តថា មូល​ហេតុដែល​បណ្ដាល​ឲ្យ​កើត​ហិង្សា​មកពី ប្តី​ប្រច័ណ្ឌ​ប្រពន្ធ​ទើប​ឈានដល់​យក​ដែក​ទួ​ណឺ​វី​ស​ចាក់​ធ្លាយ​ពោះ និង​យក​កាំបិត​បុ័ង​តោ​កាប់​ដាច់​មរាមដៃ​អស់​៣​ និង​ថ្ងាសប្រពន្ធ​របស់ខ្លួន រងរបួស​ធ្ងន់​។​

    ក្រោយ​កើតហេតុ​ជនបង្ក​ត្រូវបាន​កម្លាំង​នរគ​បាល​ប៉ុ​សិ៍​ចោមចៅ​ចាប់​ឃាត់ខ្លួន យកទៅ​សួរនាំ​ដើម្បី​កសាង​សំណុំរឿងចាត់ការ​តាម​និតិ​វិធី​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់