adverise with khmeread 4f386df7 452a 4a9c 8ef0 fda594efea3c

កំពុង​ឡើង​តាម​បង្អួច​លួច​ទ្រព្យសម្បត្តិ​ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ​

     ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ប៉ុស្តិ៍​ចោមចៅ​ឃាត់ខ្លួន​នៅវេលា​ម៉ោង​២​ទាបភ្លឺ​ថ្ងៃ​១៨ ​មេសា ​២០១៦ ​ខណៈពេល​កំពុង​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​អ្នកស្រុក​លួច​ទ្រព្យសម្បត្តិ​។​

     ប៉ូលិស​និយាយថា សមត្ថកិច្ច​ប៉ុស្តិ​ចោមចៅ​បាន​ល្បាត​ពួនស្ទាក់ ចាប់បាន​ជនសង្ស័យ​០១​នាក់ កំពុង​ធ្វើ​សកម្មភាព​ឡើង​លួច​ទ្រ​សម្បត្តិ​ប្រជាពលរដ្ឋ​តាម​បង្អួច ស្ថិតក្នុង​បុរី​ញូ​វ​ថោ​ន ដែលមាន​ឈ្មោះ ទ្រី សុខ អាយុ​២៣​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ភូមិ​ត្រពាំង​ថ្លឹង បក្ស​ពួកវា​ដែល​ចូលរួម​ធ្វើ​សកម្មភាព​បានគេច​ខ្លួន​ឥឡូវ​ប៉ូលិស​កំពុង​ស្រាវជ្រាវ​ដើម្បី​ចាប់​យកមក​ផ្តន្ទាទោស។​

     ជនសង្ស័យ​បាន​សារា​ភាព​ថា​ខ្លួន​បានធ្វើ​សកម្មភាព​លួច​ទ្រព្យសម្បត្តិ​តាម​ផ្ទះ​ច្រើនលើក​មកហើយ ឥឡូវ​សមត្ថកិច្ច​យើង​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ឡើង​តុលាការ​តាម​និតិ​វិធី​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់