71fe25e8 aeaa 4eb3 a596 27b2802deb65

កុមារា​អាយុ​១២​ឆ្នាំ​លង់ទឹក​ព្រែក​ស្លាប់​

     កណ្តាល ៖ កុមារា​ម្នាក់​បាន​លង់ទឹក​ស្លាប់​នា​ថ្ងៃទី​១៧​ មេសា​ ឆ្នាំ​២០១៦​ វេលា​ម៉ោង​៤​ និង​៣០​នាទី​ល្ងាច​ចំណុច​ព្រែក​មុខផ្ទះ​ជនរងគ្រោះ ភូមិ​ពាម ឃុំ​សំបួរមាស ស្រុក​មុខកំពូល ខេត្តកណ្តាល​។​

     ប៉ូលិស​និយាយថា  ជនរងគ្រោះ​ឈ្មោះ អាន យ៉ា​ដូ​ណា​ភេទ​ប្រុស អាយុ​១២​ឆ្នាំ​​នៅ​ភូមិ​ពាម ឃុំ​សំបួរមាស ស្រុក​មុខកំពូល ខេត្តកណ្ដាល មាន​ឪពុក​ឈ្មោះ​ ចៅ វណ្ណៈ​ អាយុ​៣៦​ ឆ្នាំ​មុខរបរ​បើកបរ និង​ម្តាយ​ឈ្មោះ សុខ​​ ចរិយា អាយុ​៣៥​ឆ្នាំ មុខរបរ​មេផ្ទះ នៅ​ភូមិ​ឃុំ​កើតហេតុ ខាងលើ។​

     ប៉ូលិស​បន្តថា នៅពេល​វេលា​កើតហេតុ​ខាងលើ​ជនរងគ្រោះ​បាន​យក​សត្វ​ឆ្កែ​ទៅ​លាង​ទឹក​ក្នុង​ព្រែក​ជាមួយ​ប្អូនស្រី​ខ្លួន អាយុ​៧​ឆ្នាំ​ហើយក៍ រអិល​ធ្លាក់​ចូលទៅក្នុង​ទឹក​ព្រែក​បាត់​តែម្តង​។​​ ភ្លាមៗ នោះ​ប្អូនស្រី​ជនរងគ្រោះ​រត់​មក​ប្រាប់​ឪពុក ម្ដាយ នៅផ្ទះ​ដោយ​នាំគ្នា​ចុះ​ក្នុង​​ព្រែក​រាវរក​ស​ជនរងគ្រោះ​ នៅ​កន្លែងកើតហេតុ​ក៏​ឃើ​ញ​សព​នៅក្នុង​ទឹក​ព្រែក​ហើយ​បាននាំគ្នា​យក​សព​មក​ផ្ទះ​តែម្ដង​។​

      ក្រោយពី​ការពិនិត្យ​ហេតុ​ចប់សព្វគ្រប់ យើង​សន្និដ្ឋាន​ឃើញថា​: ករណី​ខាងលើ​គឺ​ពិតជា​ស្លាប់​ដោយ​លង់ទឹក​ពិតប្រាកដ​មែន ពុំមាន​ការពាក់​ព​ន្ធ័​ក្នុង​រឿង​ព្រហ្ម​ទ័​ណ្ឌ​ទេ។​

      បន្ទាប់ពី​ការពិនិត្យ​ចប់សព្វគ្រប់​យើង​បានប្រគល់​សព​ជនរងគ្រោះ​ជូន​ឪពុកម្តាយ​រៀបចំ​ទុកដាក់​ធ្វើបុណ្យ​តាម​ប្រពៃណី៕

អ្នកនឹងចូលចិត្ត

មតិយោបល់