adverise with khmeread Unnamed

ឃាត់​ជនសង្ស័យ​២​នាក់ ករណី​គ្រឿងញៀន

      កំពង់ស្ពឺ ៖ ប៉ូលិស​ជំនាញ​ព្រហ្មទណ្ឌ​ក្រុង​ច្បារមន សហការ​ជាមួយ​ប៉ុស្ដិ​រដ្ឋបាល​វល្លិ​សរ បាន​ឃាត់ខ្លួន​មុខសញ្ញា​សង្ស័យ​ជួញដូរ​គ្រឿងញៀន​ចំនួន​០២​នាក់ នៅ​ថ្ងៃទី​១៨​ ខែ​មេសា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​៨ ​និង​៥០​នាទី​នៅ​ចំណុច​មុខ​វត្ត​រយៀប ស្ថិតនៅ​ភូមិ​កណ្ដាល​ឃុំ​វល្លិ​សរ។ 

    ​​  ប៉ូលិស​និយាយថា ជនសង្ស័យ​1​ឈ្មោះ​សុខ ផល្លា ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​នៅ​ភូមិ​បុរី​កម្មករ សង្កាត់​ច្បារមន 2​ឈ្មោះ​សែម សុខ​ឡា ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​នៅ​ភូមិ​បុរី​កម្មករ សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ នៅ​ចំណុច​មុខ​វត្ត​រយៀប ស្ថិតនៅ​ភូមិ​កណ្ដាល​ឃុំ​វល្លិ​សរ និង​ធ្វើ​ការដកហូត​ម្សៅ​ក្រាម​ពណ៍​សរ​សង្ស័យថា​ម៉ា​ទឹកកក​ចំនួន​០៤​កញ្ចប់ កញ្ចប់​តូច​ចំនួន​០២ ដែកកេះ​ចំនួន​៣ ទូរស័ព្ទដៃ​ចំនួន​២​គឿង ម៉ូតូ​ចំនួន​០១​គ្រឿង​ម៉ាក់​និច្ច​លេខ​ម៉ាស៊ីន​111844​​ លេខ​តួ​111857 ​ពណ៍​ផ្កាឈូក​លា​យស គ្មាន​ផ្លាកលេខ​។​

       ឥឡូវខាង​មន្ត្រី​ជំនាញ​កសាង​សំណុំរឿង​ចា​ត​ការ​តាម​និតិ​វិធី៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់