adverise with khmeread Metmain

ពិធី​ការិនី​ឧតុនិយម​ជប៉ុន​មើលទៅ​ខ្ទង់​២០​ឆ្នាំ​មែន​ទេ​? អ៊ុត​មើល​អាយុ​ពិត​របស់គាត់​ទាំងអស់គ្នា​!

    ​ពិធី​ការិនី​ឧតុនិយម​ជប៉ុន​ដ៏​គួរ​ឲ្យ​ខ្នាញ់​ឈ្មោះ Nakagawa Yuko បាន​ក្លាយជា​ប្រធានបទ​ដ៏​ក្ដៅគគុក​ក្នុងចំណោម​អ្នក​និយម​លេង​អ៊ី​ន​ធឺ​ណេ​ត​ជាមួយនឹង​រូបថត​ចុងក្រោយ​របស់​នាង​។​

​    ​ជឿ​ឬ​មិន​ជឿ​! នាង​ឥឡូវនេះ​មាន​អាយុ​៤៣​ឆ្នាំ​ហើយ​និង​បាន​រៀបការ​រួចមកហើយ នេះ​បើតាម​របាយការណ៍​នៅលើ​វេ​ប​សាយ Dkpopnews​។​

​    ​ពិតណាស់ នាង​មាន​អាយុ​៤៣​ឆ្នាំ​ហើយ​ឆ្នាំនេះ ប៉ុន្ដែ​នៅតែមាន​មុខមាត់​និង​ដងខ្លួន​ដូច​អាយុ​២០​ឆ្នាំ​ដដែល​។ នេះ​ជា​ចម្ងល់​របស់​អ្នកគាំទ្រ​ថា​តើ​នាង​គ្រប់គ្រង​សម្រស់​នាង​យ៉ាងម៉េច​ទើបបាន​នៅតែ​ស្អាត​បែបនេះ​។​

​    ​Yuko បញ្ចប់​ការសិក្សា​ពី​មហាវិទ្យាល័យ Tsuda ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស​និង​ជា​គ្រូបង្រៀន​។ នាង​បាន​ក្លាយជា​ពិធី​ការិនី​ឧតុនិយម បន្ទាប់ពី​កាន់កាប់​ការងារ​អាកាសធាតុ​នៅ TBS Morning Tenki​។​

​    ​នាង​រក្សា​សម្រស់​ក្មេង​ជាង​វ័យ​ដោយ​ងូតទឹក​ពីរដង​ក្នុង​មួយថ្ងៃ​។ ម្ដង​បន្ទាប់ពី​នាង​ងើប​ពី​គេង​និង​ម្ដង​មុនពេល​នាង​ចូល​គេង​។ លើសពីនេះ Yuko បិទបាំង​មុខ​របស់​នាង​ពី​កាំរស្មី UV និង​ការបរិភោគ​សាច់​ក្នុង​របប​អាហារ​របស់​នាង​៕

adverise with khmeread

មតិយោបល់