adverise with khmeread 877228c0 13ec 4665 9a6f 30e6f43df4ef

ជិះ​ម៉ូតូ​ពាក់​ស្លាក​លេខ ​Prees ​ដើរ​លួច​ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ​

    ភ្នំពេញ ៖ មុខសញ្ញា​សង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​លួច​ឆ្កឹះ​សោ​ទ្វារផ្ទះ​ប៉ុនប៉ង​លួច​ទ្រព្យសម្បត្តិ​ថ្ងៃទី​១៨ មេសា​ឆ្នាំ​២០១៦​វេលា​ម៉ោង​០៣​និង​២០​នាទី​ទៀបភ្លឺ​ចំណុច​ផ្ទះ​លេខ​៦A​ផ្លូវ​ខាង​សារិន ក្រុមទី​១៥ ភូមិ​បឹង​សាឡាង សង្កាត់​ឬ​ស្សី​កែវ​។

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​ យី សុធា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​កន្លែងកើតហេតុ​។​ ម្ចាស់ផ្ទះ​មិន​នៅផ្ទះ​ទេ​ទៅលេង​ស្រុក​ចាក់សោ​ចោល​។​

   ចំណែក​ជនសង្ស័យ​មាន​គ្នា​បីនាក់​ឃាត់​បាន​មួយ​នាក់​ឈ្មោះ ​មុំ រដ្ឋា ហៅ ​មុំ ចាន់​ដេ​ត ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ផ្ទះជួល ផ្លូវ​ឌួង​ងៀប​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។ ​មុខរបរ​មិន​ពិតប្រាកដ ជិះ​ម៉ូតូ​ម៉ាក​ស្មា​ក់វី​ព៍ណ​ខ្មៅ ពាក់​ស្លាក​លេខ​PRESS113K ជនសង្ស័យ​មាន​កាន់​ប័ណ្ណ​អ្នកសារព័ត៌មាន​សំលេង​កម្មករ​។ ចំណែកឯ​ពី​នាក់​ទៀត​បាន​រត់គេចខ្លួន​បាត់​។​

    ករណី​ខាងលើ​​នេះ​ជន​ស័​ង្ស​បានធ្វើ​សកម្មភាព​ឆ្កឹះ​ទ្វារផ្ទះ​ទី​១​រួចហើយ រៀបចំ​ធ្វើ​សកម្មភាព​សោ​ទ្វារ​ទី​២​ក៏ត្រូវ​ប៉ូលិស​ខណ្ឌ​និង ប៉ុស្តិ៍​ឬ​ស្សី​កែវ​ដែល​ល្បាត​ឃាត់ខ្លួន​តែម្តង​។​

​    ចំពោះមុខ​សមត្ថកិច្ច​កំពុង​សាកសួរ​បំពេញ​និតិ​វិធី​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​៕

adverise with khmeread

មតិយោបល់