adverise with khmeread 1

Real Madrid និង Bayern Munich ប្រឈម​បាត់បង់​ខ្សែប្រយុទ្ធ​សំខាន់​របស់ខ្លួន ខណៈ​ពួកគេ​ចាប់អារម្មណ៍ Harry Kane

​    ​បើ​យោងតាម​សារព័ត៌មាន​មួយ​បានឱ្យដឹងថា ខ្សែប្រយុទ្ធ​ឆ្នើម​វ័យក្មេង កីឡាករ Harry Kane បាន​នឹង​កំពុង​ក្លាយជា​គោលដៅ​ចម្បង​របស់​ក្លឹប Real Madrid និង Bayern Munich​។​

​    ​តារា​របស់​ក្រុម​កំពុង​ឡើង​ជើង Tottenham រូបនេះ កំពុងស្ថិត​ក្នុង​ទម្រង់​លេង​ដ៏​ល្អ​ក្នុង​រដូវ​កាល​នេះ ខណៈ​រូបគេ​ជាប់​ឈ្មោះ​នៅក្នុង​បញ្ជី​កីឡាករ​ដែល​ស៊ុត​បាន​ច្រើនជាងគេ​បន្ទាប់ពី​ខ្សែប្រយុទ្ធ Jamie Vardy របស់​ក្លឹប Leicester​។​

​    ​សារព័ត៌មាន The Evening Standard បាន​អះអាងថា Tottenham អាច​នឹង​ជួប​ក្តី​លំបាក​ដើម្បី​រក្សា Kane នៅ​ទឹកដី White Hart Lane នៅ​រដូវក្តៅ​ខាងមុខ ជាមួយ​ក្រុម​យក្ស​មាន​តែម Real Madrid និង Bayern Munich កំពុងតែ​ចែចូវ​យ៉ាង​សម្បើម​ដៃ​។​

​    ​Harry Kane បាន​ចុះកិច្ចសន្យា​រយៈពេល​ប្រាំ​ឆ្នាំកន្លះ​ជាមួយ​ក្លឹប កាលពី ១៤ ខែ​មុន ហើយ​លោក Mauricio Pochettino បានស្នើ​កុងត្រា​បន្ថែម​សម្រាប់​កីឡាករ​រូបនេះ ដើម្បី​ជៀសវាង​ពី​ការចាប់អារម្មណ៍​របស់​ក្រុម​ធំៗ​នៅ​តំបន់​អឺរ៉ុប​។​

​    ​The Evening Standard ក៏បាន​រាយការណ៍​ទៀតថា Kane ហាក់ដូចជា​នឹង​បន្ត​ជាមួយ​ក្លឹប​របស់គាត់ ប៉ុន្តែ Real និង Bayern នៅតែ​ព្យាយាម​បង្វែរ​ទិស​កីឡាករ​រូបនេះ​។​

​    ​គ្រូបង្វឹក Real Madrid លោក Zinedine Zidane ហាក់ដូចជា​ចង់​លក់​កីឡាករ Karim Benzema ចេញពី​ក្លឹប ហើយ​នាពេល​ថ្មីៗ​នេះ លោក​ក៏បាន​សរសើរ​ដល់​ខ្សែប្រយុទ្ធ​របស់ Spurs រូបនេះ​និង​តារា​វ័យក្មេង​របស់ Manchester City កីឡាករ Raheem Sterling ថា​ជា​កីឡាករ​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​ទៀតផង​៕

adverise with khmeread
ប្រភព៖ The Sun

មតិយោបល់