adverise with khmeread 1

មុត​បន្លា​កប់​សាច់​មិនចាំបាច់​យក​ម្ជុល​ជួស​នាំ​តែ​ឈឺ​ទេ ប្រើ​វិធី​នេះ​ងាយ​ហើយ​អត់​ឈឺ​ទៀត​!

​    ​មនុស្ស​គ្រប់គ្នា​តែង​ជួប​ជានិច្ច​រឿង​មុត​បន្លា ឬ​អំបែង​ផ្សេងៗ​ដោយ​ចៀស​មិន​ផុត​ឡើយ​។ ជម្រើស​ដំបូង​របស់​យើង​គ្រប់គ្នា​គឺ​តែង​យក​ម្ជុល​មក​ជួស​យក​បន្លា​នោះ​ចេញ ដែល​បង្ក​ការឈឺចាប់ និង​ជួនកាល​ធ្វើឱ្យ​បន្លា​នោះ​មុត​កាន់តែ​ជ្រៅ​ថែមទៀត​។ ប៉ុន្តែ​ប្រសិនបើ​លោកអ្នក​អនុវត្តតាម​វិធី​ខាងក្រោម លោកអ្នក​នឹងមិន​មាន​ការឈឺចាប់​អ្វី​ឡើយ ហើយ​ការដក​បន្លា​ចេញ​ក៏មាន​ភាពងាយស្រួល​ថែមទៀត​។ 

​    ​អ្វីដែល​លោកអ្នក​ត្រូវការ​គឺ​៖
​    ​- ទឹក​
​    ​- ម្សៅ​មេនំ​ប៉័ង 
​    ​- បង់​រុំ​

​    ​លាយ​ម្សៅ​មេនំ​ប៉័ង​និង​ទឹក​ក្នុង​បរិមាណ​សមគួរ​ណាមួយ ឱ្យ​ក្លាយជា​ល្បាយ​ក្រាសឃ្មឹគ​។ លាប​វា​លើ​កន្លែង​មុត ហើយ​យក​បង់​រុំ​គ្របពីលើ​។ យូរៗ​ម្តង បក​បង់​រុំ​ចេញ​ដើម្បី​ដាក់​ម្សៅ​មេនំ​ប៉័ង​បន្ថែម ហើយ​បិត​បង់​រុំ​នោះ​ម្តងទៀត​។ រង់ចាំ​រយៈពេល​មួយ​ម៉ោង ឬ មួយថ្ងៃ អាស្រ័យ​លើ​ជម្រៅ​របស់​បន្លា​។ លោក​អ្នកនឹង​ភ្ញាក់ផ្អើល​នៅពេល​ឃើញ​បន្លា​រុល​ចេញមកក្រៅ​ដោយ​ឯកឯង​៕

adverise with khmeread
ប្រភព៖ ហ៊ែ​ល​ស៊ី​ហ្វូ​ត​ហោ​ស​

អ្នកនឹងចូលចិត្ត

មតិយោបល់