1

Javier Hernandez ឡង់សេ​លោក Louis Van Gaal ថា ជា​គ្រ​បង្វឹក​ល្អឥតខ្ចោះ​ម្នាក់​

​    ​អតីត​ខ្សែប្រយុទ្ធ​ក្រុម​បិសាច​ក្រហម Manchester United កីឡាករ Javier Hernandez បាន​ទទូចថា គាត់​មិនបាន​ចងគំនុំ​ជាមួយ​លោក Louis Van Gaal ដោយសារ​លក់​គាត់​ចេញពី​ក្លឹប​ទេ​។​

​    ​គាត់​បាន​និយាយថា "​និយាយ​ដោយស្មោះ គាត់​ពិតជា​គ្រូបង្វឹក​ដ៏​ល្អ​ម្នាក់​។ គាត់​មាន​វិធី​របស់គាត់​ដូច​គ្រូបង្វឹក​ដទៃទៀត​នៅក្នុង​ពិភពលោក​នេះ​អ៊ីចឹង​ដែរ​។ អ្នកនឹង​មិនអាច​រក​លោក Sir Alex Ferguson ជំនាន់​ថ្មី ក្នុង​រយៈពេល ៥០ ឆ្នាំ​ឬក៏ ១០០ ឆ្នាំ​ទៀតឡើយ ព្រោះ​គាត់​មានតែ​ម្នាក់​គត់​ក្នុង​លោក​នេះ​។ គាត់​ជាម​នុស្ស​ពិសេស​ម្នាក់​! លោក Van Gaal អាចធ្វើ​វា​បាន​ដូចគ្នា ប៉ុន្តែ​នៅក្នុង​ពិភព​បាល់ទាត់ ពេលវេលា​និង​លទ្ធផល នឹង​បង្ហាញថា​តើ​គាត់​ជា​តួឯក​ពិតប្រាកដ​ឬ​យ៉ាងណា​"​។​

​    ​Hernandez ក៏បាន​ពន្យល់​ពី​មូលហេតុ​ដែល​គាត់​ចាក​ចេញពី​ក្លឹប​ថា "​គាត់​បាន​ប្រាប់​ខ្ញុំ​ថា ឱកាស​លេង​របស់ខ្ញុំ​នឹងមាន​ភាពលំបាក​។ ខ្ញុំ​ពេញចិត្ត​គាត់ ព្រោះ​គាត់​ពិតជា​ស្មោះត្រង់​តាំង​ដើម​មកម្ល៉េះ​។ នៅពេលដែល​ខ្ញុំ​ចាកចេញ គាត់​បាន​ប្រាប់​ខ្ញុំ​ថា ឱកាស​លេង​របស់ខ្ញុំ​នឹងមាន​តិច ព្រោះ​ខ្សែប្រយុទ្ធ​ចម្បង​ដែល​ស្ថិតក្នុង​កែវភ្នែក​របស់គាត់​គឺ​ច្បាស់​ជា Rooney"៕

ប្រភព៖ The Sun

មតិយោបល់