0

ភេសជ្ជៈ​នេះ​អាចរំលាយ​ខ្លាញ់​យ៉ាង​លឿន ហើយ​ថែមទាំង​ជួយ​បន្ថយ​សម្ពាធ​ឈាម​និង​ជំងឺ​ទឹកនោមផ្អែម​ទៀត​!

    ​ភេសជ្ជៈ​ធម្មជាតិ​ខាងក្រោម​នេះ​គឺជា​ឱសថ​ធម្មជាតិ​មាន​ប្រសិទ្ធភាព​បំផុត​សម្រាប់​រំលាយ​ខ្លាញ់​ចេញពី​សរីរាង្គ​។ វា​នឹង​ជួយ​ព​ន្លឿ​ន​ការរំលាយ​អាហារ និង​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​។ គ្រឿងផ្សំ​ងាយៗ​ខាងក្រោម​នេះ​នឹង​ជួយ​ឱ្យ​រាងកាយ​មាន​កម្លាំង​ផងដែរ​។ 

​    ​* គ្រឿងផ្សំ​៖
​    ​- ម្សៅ​ដើម​យីហ៊ុប ១ ស្លាបព្រា​កាហ្វេ

​    ​- ទឹកខ្មេះ​ប៉ោម ២ ស្លាបព្រា​កាហ្វេ​

    ​- ទឹកឃ្មុំ ១ ស្លាបព្រា​កាហ្វេ​

 ​​    ​- ទឹកក្រូច​ភ្លា ២ ស្លាបព្រា​កាហ្វេ​

    ​- ទឹក ១ កែវ (២៥០ មិ​ល្លី​លីត្រ​)

​    ​
​    ​ទឹក​នេះ​នឹង​ជួយ​ដុត​រំលាយ​ជាតិ​ខ្លាញ់ ព​ន្លឿ​ន​ការរំលាយ​អាហារ និង​ជួយ​ប្រយុទ្ធប្រឆាំង​ជំងឺ​ទឹកនោមផ្អែម និង​បន្ថយ​សម្ពាធ​ឈាម​ថែម​ទៀតផង​។  

​    ​* របៀប​ធ្វើ​៖
​    ​គ្រឿងផ្សំ​ទាំងអស់​គួរតែ​ដាក់​ក្នុង​ម៉ាស៊ីន​ក្រឡុក ដើម្បីឱ្យ​ល្បាយស្មើសាច់​គ្នា​ល្អ​។ ទឹក​ភេសជ្ជៈ​នេះ​គួរ​ទុក​ក្នុង​ទូទឹកកក ហើយ​លោកអ្នក​គួរ​ផឹក​វា​មួយ​ស្លាបព្រា​កាហ្វេ​រៀងរាល់​ពេលព្រឹក​ពោះ​ទទេរ​៕ 

ប្រភព៖ រី​ស៊ី​ពពី​ហ្វ័​រ​ណេ​ត​ឆឺ​រ៉​ល​រី​មែន​ឌី​

អ្នកនឹងចូលចិត្ត

មតិយោបល់