adverise with khmeread Gettyimages 463686380 1024x675

លោក Mourinho នឹង​នៅតែ​មក​បើកប្រាក់​ឈ្នួល ២៥០.០០០ ផោន​ក្នុង​មួយ​សប្តាហ៍​រហូតដល់​ថ្ងៃ​គាត់​រក​ការងារ​ថ្មី​បាន​

​អតីត​អ្នកចាត់ការ​ក្រុម​តោ​ខៀវ Chelsea លោក Jose Mourinho នឹង​នៅតែ​អាចមក​បើកប្រាក់​ឈ្នួល ២៥០.០០០ ផោន (​ជាង ៣៧ ម៉ឺន​ដុល្លារ​) ក្នុង​មួយ​សប្តាហ៍ (​រហូតដល់​គ្រប់​ចំនួន​លុយ​អតិបរមា ១០ លាន​ផោន​) រហូតដល់​លោក​ស្វែងរក​ការងារ​ថ្មី​បាន​។ 

​ហេតុដូច្នេះ​ហើយ​បានជា​ក្លឹប​មួយ​នេះ​ប្រកាសថា​ការចាកចេញ​របស់លោក Mourinho គឺជា "​ការព្រមព្រៀង​គ្នា​ទៅវិញទៅមក​" ជាជាង​ប្រកាស​ដោយ​ចំហ​រថា ក្លឹប​បាន​បណ្តេញ​រូបលោក​ចេញ​។ 

​ក្លឹប​តោ​ខៀវ​បាន​បង្ហើប​ថា ខ្លួន​មិនបាច់​ឲ្យ​លុយ​លោក Mourinho មួយ​សេន​ក៏បាន បន្ទាប់ពី​លោក​បាន​រំលោភ​កុងត្រា​អំឡុង​ការឈ្លោះប្រកែក​គ្នា​ជាមួយ​គ្រូពេទ្យ​ស្រី​ប្រចាំ​ក្លឹប គឺ​អ្នកនាង Eva Caneiro ខណៈពេលដែល​ក្រុម Chelsea កំពុង​ប្រកួត​ជាមួយ Swansea ក្នុង​ប្រកួត​ដំបូង​នៃ​រដូវ​កាល​នេះ​។ 

​ប៉ុន្តែ​ឥឡូវ​កិច្ចព្រមព្រៀង​បានសម្រេច​ឯកភាពគ្នា​អស់ហើយ ដូច្នេះ​អតីត​គ្រូបង្វឹក Real Madrid និង Chelsea រូបនេះ​នឹង​អាចមក​បើក​យកលុយ ២៥០.០០០ ផោន​បាន​រៀងរាល់​សប្តាហ៍​៕ 

​ប្រភព​៖ ដេលី​មែ​ល​

adverise with khmeread
ប្រភព៖ ដេលី​មែ​ល​

មតិយោបល់