Do small chested women have low risk of breast cancer

សញ្ញា​ដំបូង​នៃ​ជំងឺមហារីក​សុដន់​

    ​រោគសញ្ញា​ទូទៅ​បំផុត​នៃ​ជំងឺមហារីក​សុដន់​គឺ​ដុំ​ពក​ថ្មី​នៅក្នុង​សុដន់​។ ដុំ​ពក​នេះ​មិនមាន​ការឈឺចាប់​ទេ តែមាន​សភាព​រឹង និង​មានឱកាស​ខ្ពស់​ណាស់​អាច​ប្រែជា​ជំងឺមហារីក​សុដន់ ប៉ុន្តែ​ដុំ​មហារីក​សុដន់​ភាគច្រើន​មាន​សភាព​ផុយ ទន់ ឬ​មូល និង​មាន​សភាព​ឈឺចាប់​។ ហេតុនេះហើយ​វា​ជាការ​សំខាន់​ណាស់​ដែល​លោកអ្នក​ត្រូវ​ទៅពិនិត្យ​នៅ​មន្ទីរពេទ្យ នៅពេល​ពិនិត្យឃើញ​សញ្ញា​សង្ស័យ​។ 

​    ​* រោគសញ្ញា​ផ្សេងទៀត​
​    ​- ហើម​នៅ​សុដន់​ម្ខាង (​ទោះបី​ពុំមាន​ដុំ​ពក​អ្វី​ក៏ដោយ​)
​    ​- រលាក​ស្បែក​សុដន់ ឬ​ផត​ស្បែក​សុដន់​
​    ​- ឈឺ​សុដន់ ឬ​ចុង​សុដន់​
​    ​- ចុង​សុដន់ ឬ​ស្បែក​សុដន់​ក្រហម របកស្បែក ឬ​ឡើង​រឹង​ខុសធម្មតា​
​    ​- ចុង​សុដន់​ហូរ​ទឹករំអិល​ដែល​មិនមែនជា​ទឹកដោះ​

​    ​ជួនកាល​មហារីក​សុដន់​អាច​រាលដាល​ដល់​កូនកណ្តុរ​នៅក្រោម​ក្លៀក ឬ​នៅ​ជុំវិញ​ឆ្អឹង​ក ហើយ​បង្ក​ជា​ដុំ​ពក ឬ​ហើម​នៅ​ទីនោះ នៅមុន​ពេល​ដុំ​មហារីក​លូត​ចេញមក​ទៅទៀត​។ 

​    ​ទោះបី​រោគសញ្ញា​ទាំងនេះ​អាច​បង្កឡើង​ដោយសារ​អ្វី​ផ្សេងទៀត​ក្រៅពី​ជំងឺមហារីក​សុដន់ ក៏​លោកអ្នក​ចាំបាច់​ត្រូវ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ជាបន្ទាន់​ដើម្បី​រកមើល​មូ​លេ​ហ​តុ​៕

ប្រភព៖ ខេន​សឺ​

អ្នកនឹងចូលចិត្ត

មតិយោបល់