adverise with khmeread 1

​តើ Barcelona, Atletico និង Real មួយណា​ដែលមាន​ការប្រកួត​នៅសល់​លំបាក​ជាងគេ​?

​    ​ការ​ប្រជែង​ពានរង្វាន់ La Liga ក្នុងប្រទេស​អេ​ស្ប៉ា​ញ​កាន់តែ​កក្រើក បន្ទាប់​ក្រុម​អ្នកមាន​បុណ្យ Barcelona បានទទួល​រង​បរ​ជ័យ​ផ្ទួនៗ​សាជាថ្មី ប៉ុន្តែ​ក្រុម​មួយណា​ដែលមាន​ការប្រកួត​លំបាក​ជាងគេ​រហូតដល់​បញ្ច​ប់​រដូវ​កាល​? Barcelona, Atletico Madrid ឬក៏ Real Madrid?

​    ​ក្រុម​អ្នកមាន​បុណ្យ​បាន​ស្ថិតនៅលើ​កំពូល​តារាង​នេះ​គឺ​ដោយសារ​កំណត់ត្រា​ល្អ​ទាំងពីរ​ជើង​ជាមួយ​ក្រុម Atletico ខណៈ​អធិរាជ​ស មាន​តែមួយ​ពិន្ទុ​ប៉ុណ្ណោះ​តាម​ពីក្រោយ​ក្រុម​កំពូល​តារាង​។​

​    ​កាលពី​មួយខែ​មុន សារព័ត៌មាន​ជាច្រើន​បាន​គិតថា Barcelona នឹង​វ៉ា​ដាច់​នៅលើ​កំពូល​តារាង ប៉ុន្តែ​អ្វីៗ​បាន​ផ្លាស់ប្តូរ​តាំងពី Barcelona ចាញ់ Real Madrid នៅ​ទឹកដី​របស់ខ្លួន​។​

​    ​នៅ​ថ្ងៃ​ពុធ​នេះ ក្រុម​កំពូល​តារាង​ទាំងបី​នឹង​វិល​ចូល​សមរភូមិ​វិញ ដើម្បី​បន្ត​ប្រជែង​ពាន​លី​ក​អេ​ស្ប៉ា​ញ ខណៈ Barcelona នឹង​ប៉ះ​ក្រុម Deportivo La Coruna នៅ​ទឹកដី Estadio Riazor មុន​ការប្រកួត​រវាង​ក្រុម Atletico Madrid និង Athletic Bilbao នៅ​ទឹកដី Estadio San Mames ចំនួន ៤៥ នាទី​។​

​    ​ក្រុម Real Madrid នឹងមាន​ភារកិច្ច​ដ៏​លំបាក​រហូតដល់​ចុងរដូវ​កាល​នេះ ខណៈ​ពួកគេ​នឹង​ប៉ះ Villarreal នៅ​ទឹកដី Estadio Santiago Bernabeu ដែលជា​ក្រុម​មាន​ខ្សែប្រយុទ្ធ​មុត​ស្រួច​ជាច្រើន​។​

​    ​អ្វីៗ​នឹង​អាច​ផ្លាស់ប្តូរ​យ៉ាង​ឆាប់រហ័ស​នៅ​យប់​ថ្ងៃ​ពុធ​នេះ ប្រសិនបើ​ក្រុម​ណាមួយ​ភ្លាត់ស្នៀត​នៅក្នុង​ការប្រកួត​។​

​    ​Atletico ជា​ក្រុម​មានសំណាង​ជាងគេ ព្រោះ​ការប្រកួត​នៅសល់​ចំនួន ៤ លើកចុងក្រោយ ពួកគេ​នឹង​លេង​នៅក្នុង​ផ្ទះ​ចំនួន ៣ ប្រកួត ខណៈ Barcelona មានការ​ប្រកួត​នៅ​ទឹកដី Camp Nou តែ ២ ប៉ុណ្ណោះ ស្របពេល Real Madrid មានតែ ១ ប្រកួត​លេង​ក្នុង​ដី​។​

​    ​ប្រាំ​ប្រកួត​ចុងក្រោយ​របស់​ក្រុម Barcelona៖ Deportivo (​ក្រៅ​ផ្ទះ​), Sporting Gijon (​ក្នុងផ្ទះ​), Real Betis (​ក្រៅ​ផ្ទះ​), Espanyol (​ក្នុងផ្ទះ​) និង Granada (​ក្រៅ​ផ្ទះ​)​។​

​    ​ប្រាំ​ប្រកួត​ចុងក្រោយ​របស់​ក្រុម Atletico Madrid៖ Athletic Club (​ក្រៅ​ផ្ទះ​), Malaga (​ក្នុងផ្ទះ​), Rayo Vallecano (​ក្នុងផ្ទះ​), Levante (​ក្រៅ​ផ្ទះ​) និង Celta Vigo (​ក្នុងផ្ទះ​)​។​

​    ​ប្រាំ​ប្រកួត​ចុងក្រោយ​របស់​ក្រុម Real Madrid៖ Villarreal (​ក្នុងផ្ទះ​), Rayo Vallecano (​ក្រៅ​ផ្ទះ​), Real Sociedad (​ក្រៅ​ផ្ទះ​), Valencia (​ក្នុងផ្ទះ​) និង Deportivo (​ក្រៅ​ផ្ទះ​)៕

adverise with khmeread
ប្រភព៖ Marca

មតិយោបល់