adverise with khmeread 91

ប្រើតែ​ចានដែក​មួយ​អាច​សម្លាប់​កន្លាត​បាន​យ៉ាង​ងាយស្រួល​!

    ​សព្វថ្ងៃ​សត្វ​កន្លាត​គឺជា​បញ្ហា​មួយ​ក្នុងចំណោម​បញ្ហា​ជាច្រើន​ដែល​មនុស្ស​ជួបប្រទះ​រាល់ថ្ងៃ​។ គេ​មាន​វិធី​ច្រើនណាស់​ដើម្បី​កម្ចាត់​វា ប៉ុន្តែ​មនុស្ស​គ្រប់គ្នា​តែង​ចង់បាន​វិធី​ដែល​ងាយស្រួល មិន​ចំណាយពេល​ច្រើន និង​មិន​អស់​លុយ​ច្រើន​។ ថ្ងៃនេះ​យើង​នឹង​បង្ហាញ​លោកអ្នក​នូវ​វិធី​យ៉ាង​សាមញ្ញ មិន​ចំណាយពេល​ច្រើន ហើយ​មាន​ប្រសិទ្ធភាព​ខ្ពស់​ថែមទៀត​។ 

​    ​១. ប្រើ​ចានដែក​ទំហំ​មធ្យម​ឬ​ធំ តាមចិត្ត​ចង់​។ 
​    ​២. ដាក់​ទឹក​ចូល ហើយ​បន្ថែម​ក្លិន​អាហារ​ណា​ឈ្ងុយៗ​ចូល ដូចជា​កម្ទេច​សាច់​អាំង ។​ល​។​
​    ​៣. លាបប្រេង​បន្លែ ឬ​ខ្លាញ់​រអិលៗ​នៅ​គែម​ចានដែក​។ 
​    ​៤. ដាក់​ចានដែក​នេះ​នៅក្បែរ​កន្លែង​ដែល​ឧស្សាហ៍​កើត​កន្លាត​។ 
​    ​៥. ទុកចោល​មួយ​យប់ ហើយ​ចូល​គេង​ឱ្យបាន​លក់​ស្រួល​។​
​    ​៦. ភ្ញាក់​ព្រឹក​ឡើង លោកអ្នក​នឹង​ជួយ​ធ្វើ​បុណ្យសព​ឱ្យ​កន្លាត​មិនតិចជាង ១០០ ក្បាល​ឡើយ​។ 
​    ​៧. ទឹក​នេះ​អាច​ប្រើ​បាន​ម្តងទៀត​រហូតដល់​ទៅ​បី​ថ្ងៃ ដោយ​គ្រាន់តែ​ស្រង់​កន្លាត​ចេញ ហើយ​បោះចោល​ក្នុង​ធុងសំរាម​។ 
​    ​៨. តាម​ក្រិត​ក្រម​ធម្មជាតិ​កន្លាត​ជាស​ត្វ​ងាយ​លង់ទឹក​ណាស់ ហើយ​ពេល​វា​តោង​មាត់​ចានដែក​វា​នឹង​រអិល​ខ្លាញ់​ធ្លាក់​លង់​ងាប់​។ 
​    ​៩. កុំ​អាណិតអាសូរ​សត្វ​នេះ​ឱ្យសោះ ព្រោះ​វា​ជា​ភ្នាក់ងារ​នាំ​មេរោគ​ចម្លង​ដល់​លោកអ្នក​។ ហើយ​មួយថ្ងៃ​សត្វ​នេះ​អាច​កើតជា​មធ្យម ៣០០-៤០០ ក្បាល​ឯណោះ​៕

adverise with khmeread
ប្រភព៖ ហោ​ស​ហៀ​លអន​ឡាញ​

អ្នកនឹងចូលចិត្ត

មតិយោបល់