adverise with khmeread 1

​សង្ឃ​ថៃ​៖ អំពើ​ល្អជា​ហេតុផល​ធ្វើឱ្យ Leicester ឡើងមក​លេខ ១

    ​ក្រុមបាល់ទាត់ Leicester City កំពុងស្ថិត​ក្នុង​ដំណើរ​ឈ្ពោះ​ទៅរក​ជើងឯក Premier League ក្នុង​ហេតុផល​ជាច្រើន ប៉ុន្តែ​ហេតុផល​ចម្បង​នោះ​គឺ អំពើ​ល្អ នេះ​បើ​យោងតាម​ព្រះសង្ឃ​ថៃ​។​

​    ​ក្រុម​ក​ញ្ជ្រោ​ញ ដែល​គ្រប់គ្រង​ដោយ​សេដ្ឋី​ពាន់​លាន​ជនជាតិ​ថៃ ហាក់​ត្រៀមលក្ខណៈ​លើក​ពាន​បើទោះជា​មានការ​រំពឹងទុក​ជាច្រើន​ថា ពួកគេ​ជា​ក្រុម​ដែល​អាច​ធ្លាក់​ទៅ​ក្របខ័ណ្ឌ Championship កាលពីដើម​រដូវ​កាល​នេះ ខណៈ​ពួកគេ​កំពុង​នាំមុខ ៨ ពិន្ទុ​ជាមួយ​ការប្រកួត​នៅសល់​ចំនួន ៤ ប្រកួត​ក្នុង​ដៃ​។​

​    ​ខណៈ​តួអង្គ​សំខាន់​នៃ​ភាពជោគជ័យ​របស់​ក​ញ្ជ្រោ​ញ​មានដូចជា លោក Claudio Ranieri កីឡាករ Jamie Vardy និង Riyad Mahrez ព្រះសង្ឃ​ថៃ ព្រះ​តេជគុណ ប្រា​ប្រ​មឹង​ក្រឡា​ឆាន ជឿថា ភាពស្មោះត្រង់​ក្នុង​ការងារ​របស់​ម្ចាស់​ក្លឹប​លោក Vichai Srivaddhanaprabha គឺជា​តួឯក​ចម្បង​។​

​    ​ព្រះអង្គ​បាន​មាន​សង្ឃដីកា​ទៅកាន់​ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពី​ថ្ងៃ​ចន្ទ​ថា "​រឿង​ដ៏​អស្ចារ្យ​ទាំងនេះ​គ្មាន​ជាប់ទាក់ទង​នឹង​វេទមន្ត​អ្វី​ឡើយ​! នោះ​គឺ​មក​អំពើ​ល្អ​របស់​ញោម Vichai ដែល​បាន​ជួយ​បង្កើន​ក្រុម​អ្នកគាំទ្រ​ពាសពេញ​ពិភពលោក និង​បាន​ក្លាយជា​ថាមពល​មួយ​សម្រាប់​ក្រុមបាល់ទាត់ Leicester City​។ អាត្មា​ជឿថា រាល់​អំពើ​ល្អ​ទាំង​ប៉ុន្មាន​ដែល​ញោម Vichai បានធ្វើ​នឹង​ក្លាយជា​តួអង្គ​មួយ​ដែល​ជួយ​ក្រុម Leicester ឈ្នះ​ពាន Premier League"​។​

​    ​ព្រះអង្គ​បាន​មាន​សង្ឃដីកា​ទៀតថា "​អាវ​យ័ន្ត​គឺ​ដូចជា​របស់​ជំរុញ​ផ្លូវចិត្ត​ដែល​ក្រុម​អាត្មា​បាន​បង្កើតឡើង​ដើម្បី​ពង្រឹង​ដល់​ផ្នែក​ស្មារតី​ហើយ​បង្កើត​ការគិត​វិជ្ជមាន​ដល់​ក្លឹប​"៕

adverise with khmeread
ប្រភព៖ Marca

មតិយោបល់