adverise with khmeread 0

បិតម៉ាសពិសេសនេះម្តងក្នុងមួយសប្តាហ៍ធ្វើឱ្យសរសៃសក់កាន់តែក្រាស់ និងរឹងមាំល្អ

    បញ្ហាទូទៅបំផុតរបស់មនុស្សសម័យថ្មីគឺការជ្រុះសក់។ ស្ត្រេស៍ខ្លាំង អតុល្យភាពអ័រម៉ូន ការប្រើផលិតផលខុស កង្វះអាហារូបត្ថម្ភ ជាតិពុល និងអាឡែស៊ី គឺជាកត្តាចម្បងដែលនាំឱ្យជ្រុះសក់។ 

    យោងតាមអ្នកជំនាញផ្សំរបស់ធម្មជាតិ ម៉ាសបិតសក់នេះមានប្រសិទ្ធភាពខ្ពស់ក្នុងការជួយជំរុញដល់ការលូតលាស់សក់ថ្មីដើម្បីជំនួសសក់ចាស់រៀងរាល់ថ្ងៃ។ វាក៏មានសមត្ថភាពផ្តល់សំណើមដល់សរសៃសក់នីមួយៗ និងការពារការខូចសក់ ដែលនាំឱ្យសរសៃសក់ស្តើងនោះ។ 

     បិតម៉ាសនេះលើសក់ម្តងក្នុងមួយសប្តាហ៍លោកអ្នកនឹងពេញចិត្តនឹងលទ្ធផលដែលទទួលបានពីមួយសប្តាហ៍ទៅមួយសប្តាហ៍។ ណាមួយ គ្រឿងផ្សំរបស់វាពុំមានតម្លៃថ្លៃនោះទេ។ 

    * គ្រឿងផ្សំ
    - ចេកទុំ ១ ផ្លែ
    - ស្រាបៀរ ១២៥ មិល្លីលីត្រ
    - ស៊ុត ១ គ្រាប់
    - ទឹកឃ្មុំ ១ ស្លាបព្រាបាយ

    កិនចេកឱ្យម៉ដ្ឋដាក់ក្នុងកូនចានមួយ, ដាក់ស៊ុត ១ គ្រាប់ចូល (យកទាំងលឿងទាំងស) រួចកិនវាចូលគ្នាឱ្យសព្វ។ ឥឡូវសូមចាក់ស្រាបៀរ និងទឹកឃ្មុំចូល ហើយលាយឱ្យសព្វ។ លាបគ្រឿងផ្សំនេះលើស្បែកក្បាល ហើយម៉ាស្សារយៈពេលប្រហែល ៥ នាទី។ បន្ទាប់មកយកថង់ប្លាស្ទិកគ្រប់ក្បាលឱ្យជិតរយៈពេល ១ ម៉ោង។ បន្ទាប់មកកក់សាប៊ូធម្មតាជម្រះចេញ។ លោកអ្នកអាចកក់សក់សិនចាំបិតម៉ាសនេះក៏បាន នៅពេលស្បែកក្បាលលែងមានជាតិខ្លាញ់ និងធូលីច្រើន។ រួចរយៈពេលមួយម៉ោងក្រោយសឹមលាងសម្អាតជាមួយទឹកធម្មតា៕

adverise with khmeread
ប្រភព៖ ហ៊ែលស៊ីហ្វូតហេតឡាញ

អ្នកនឹងចូលចិត្ត

មតិយោបល់