adverise with khmeread Sss

ប្រើ​ជែ​ល​ធម្មជាតិ​នេះ​ដើម្បី​កម្ចាត់​ខ្លាញ់​នៅ​កំប៉េះគូថ និង​បំបាត់​សង្វា​ក្បាលពោះ​

    ​ផលិតផល​គ្រឿងសម្អាង​ភាគច្រើន​សម្រាប់​បកស្បែក​គឺ​ផ្ទុក​ទៅដោយ​សមាសធាតុ​សំណឹក​ជាច្រើន ដែល​សំខាន់​សម្រាប់​កម្ចាត់​កោសិកា​ស្បែក​ងាប់​។ សមាសធាតុ​នោះ​អាចជួយ​ជំរុញ​លំហូរ​ឈាម​ក្នុង​រាងកាយ និង​ជួយ​បង្កើត​កោសិកា​ស្បែក​ថ្មី​។ ហេតុនេះហើយ​បានជា​ស្បែក​មាន​សភាព​ទន់​ល្មឿយ បន្ទាប់ពី​ព្យាបាល​រួច​។ 

​    ​ថ្ងៃនេះ​លោកអ្នក​មិនចាំបាច់​ប្រើ​ផលិតផល​ទាំង​នោះទេ ហើយ​អ្វីដែល​លោកអ្នក​ត្រូវការ​គឺ​គ្រឿងផ្សំ​សំខាន់ៗ មាន អំបិល និង ស្ករស​។ ក្រៅពី​ងាយស្រួល​ផ្សំ​ហើយ​នោះ ការព្យាបាល​ដោយ​ប្រើ​ជែ​ល​ធម្មជាតិ​នេះ​ថែមទាំង​អាច​កម្ចាត់​ស្នាម​សង្វា និង​ខ្លាញ់​កំប៉េះគូថ​បាន​ដោយ​ជោគជ័យ​នៅផ្ទះ​ទៀតផង ដោយ​មិនចាំបាច់​ចំណាយ​អស់​រាប់រយ​ដុល្លារ​ព្យាបាល​នោះឡើយ​។ 

​     * គ្រឿងផ្សំ​៖
​    ​- អំបិល​សមុទ្រ ២៥០ ក្រាម​
​    ​- ស្ករស ២៥០ ក្រាម​
​    ​- ទឹកដូង​ប្រេង ឬ ប្រេង​អូ​លីវ ២៥០ មិ​ល្លី​លីត្រ​

​    ​* របៀប​ប្រើៈ​
​    ​- ដើម្បី​ផ្សំ​វា​ឱ្យចេញ​ជា​រាង​ដូច​ជែ​ល ត្រូវ​លាយ​គ្រឿងផ្សំ​ទាំងបី​នេះ​ឱ្យ​សព្វ​។ ទុកចោល​គ្រឿងផ្សំ​នេះ​រយៈពេល ១ ម៉ោង​កន្លះ បន្ទាប់មក​លាយ​វា​ឱ្យ​សព្វ​ម្តងទៀត​។ ចុងក្រោយ ជែ​ល​ធម្មជាតិ​អាច​ប្រើប្រាស់​បាន​ហើយ​។​

​    ​- លាប​វា​នៅលើ​កន្លែង​ដែលមាន​បញ្ហា រួច​ម៉ាស្សា​ក្នុង​ចលនា​ជា​រង្វង់​រយៈពេល ២ ទៅ ៣ នាទី​។ ធ្វើតាម​វិធី​នេះ​រៀងរាល់​យប់ មុន​ងូតទឹក​។ 

​    ​- បន្ទាប់ពី​ត្រដុស​ជែ​ល​នេះ​លើ​ស្បែក​បាន​សព្វ​ល្អ​ហើយ​នោះ សូម​លាង​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ​។ 

​    ​ជាធម្មតា លោកអ្នក​ត្រូវ​ចំណាយពេល​ប្រើប្រាស់​ជែ​ល​នេះ​ជិត​មួយខែ​ទើប​ស្នាម​សង្វា និង​ខ្លាញ់​កំប៉េះគូថ​ចាប់ផ្តើម​រលុប​បាត់​ពី​រាងកាយ​។  កុំ​បញ្ឈប់​ការព្យាបាល​ឱ្យសោះ​នៅពេល​លោកអ្នក​សង្កេតឃើញ​លទ្ធ​ផល​ប្រសិទ្ធភាព ព្រោះ​ការប្រើប្រាស់​វា​ជាប្រចាំ​អាចជួយ​កម្ចាត់​ខ្លាញ់​កំប៉េះគូថ និង​ស្នាម​សង្វា​ជា​រៀងរហូត​៕

adverise with khmeread
ប្រភព៖ ហ្វូ​ត​អ៊ែន​អៅ​វើ​ហ៊ែ​ល​

អ្នកនឹងចូលចិត្ត

មតិយោបល់