ចំនួនត្រីនៅក្នុងមហាសមុទ្ររបស់យើងនឹងមានតម្លៃដោយសារកាកសំណល់ប្លាស្ទិចនឹងអណ្តែតពាសពេញសមុទ្រនៅ៣៥ឆ្នាំក្រោយ នេះបើយោងតាមរបាយការណ៍ពីវេទិកាសេដ្ឋកិច្ចពិភពលោក ឬ World Economic Forum។
របាយការណ៍នេះបង្ហាញថាភាគច្រើននៃប្លាស្ទិច ដែលយើងផលិតឡើងនឹងធ្លាយទៅក្នុងបរិស្ថាន ហើយនឹងហូរចូលទៅមហាសមុទ្រ ជាកន្លែងដែលប្លាស្ទិកទាំងនោះនឹងត្រូវបានស៊ីដោយសត្វក្នុងទឹក ឬក៏ទីបំផុតបង្កជាគំនរសំរាមដ៏ធំអណ្ដែតលើផ្ទៃទឹក។
យើងសព្វថ្ងៃបានផលិតប្លាស្ទិកច្រើនជាង ៥០ ឆ្នាំមុនរហូតដល់ទៅ ២០ ដង ភាគច្រើនគឺសម្រាប់វេចខ្ចប់ ហើយការផលិតប្លាស្ទិកត្រូវបានរំពឹងថានឹងកើនឡើងទ្វេដងសាជាថ្មីនៅ២០ឆ្នាំទៀត។ ត្រឹមឆ្នាំ២០៥០ យើងនឹងបង្កើនការប្រើប្រាស់ប្លាស្ទិចបីដងដូចកាលពីឆ្នាំ២០១៤ដែរ។
អ្វីដែលរឹតតែអាក្រក់នោះគឺថា ៩៥ភាគរយនៃប្លាស្ទិចត្រូវបានបោះចោល បន្ទាប់ពីប្រើបានម្ដង។ និង ១៤ភាគរយត្រូវបានយកទៅកែច្នៃឡើងវិញ ដាក់ចូលក្នុងធុងសំរាម បោះចោលតាមដងផ្លូវ មុនពេលសំរាមទាំងនោះត្រូវបានយកទៅបោះចោលក្នុងមហាសមុទ្រ។
យ៉ាងហោចណាស់ សំរាម ៨តោន ត្រូវបានបោះចោលក្នុងមហាសមុទ្រក្នុងមួយឆ្នាំៗ៕
