adverise with khmeread Google 2705933b large trans  pjliwavx4cowfcaekesb3vgbnyupmthlpr3a7cophrs

អស់រលីង​! Google ដឹង​រឿង​យើង​ខ្ទេច​!

    ​យើង​ទទួលយក​នូវ​បច្ចេកវិជ្ជា​ដែល​យើង​ធ្វើ​អន្តរ​កម្ម​ជាមួយ​រាល់ថ្ងៃ ហើយ​វា​កំពុង​តាមដាន​យើង​និង​ថតចម្លង​សកម្មភាព​យើង​រាល់ថ្ងៃ​។​

​    ​ទូរស័ព្ទ iPhone របស់​អ្នកដឹង​គ្រប់​ទីកន្លែង​ដែល​អ្នក​បាន​ទៅ​, ផែនទី Google នឹង​តែងតែ​តាមដាន​ទីតាំង​របស់​អ្នក​រហូត និង Facebook បាន​បង្កើត​ព័ត៌មាន​លម្អិត​ទាក់ទង​របស់​អ្នកប្រើប្រាស់​ទាំងអស់​។​

​    ​តាមរយៈ ៧ ដំណាក់កាល​ទាំងនេះ​អ្នកនឹង​ឃើញថា Google ដឹង​ពី​អ្នក ចំណាប់អារម្មណ៍​របស់​អ្នក ទីតាំង​កន្លែង​ណាខ្លះ​ដែល​អ្នក​បាន​ទៅ និង​ទម្លាប់​របស់​អ្នក​។​

​    ​១. ចូលទៅ history.google.com/history​។​

​    ​២. ត្រូវ​ប្រាកដថា​អ្នក​បាន Log in គណនី Google របស់​អ្នក​។​
​    ​៣. ជ្រើស​ព្រួញ​ដាំ​ក្បាល​ចុះ​នៅជាប់​នឹង​ពាក្យ "Last week" ហើយ​ប្ដូរ​វា​ទៅជា "All time"​។​

​    ​៤. មើល​ប្រវត្តិ​ការស្វែងរក​ថ្មីៗ​ដោយ​ចុច​យក "last month" និង "last year"​។​

​    ​៥. លុប​ការ​រកមើល​ទិន្នន័យ​របស់​អ្នក ដែលមាន​ប៊ូល​តង់​នៅ​ខាងលើ​ស្ដាំ​ដៃ​អ្នក​។​

​    ​៦. Google ដឹងថា​អ្នក​បាន​ទៅដល់​ទីណា ដោយ​គ្រាន់តែ​ចុច​លើ Setting នៅ​ស្ដាំ​ដៃ​ខាងលើ​របស់​អ្នក បន្ទាប់មក​ចុច "Show more controls" => "Manage Activity"​។​

​    ​៧. Google ដឹងថា​អ្នកមាន​អាយុ​ប៉ុន្មាន ដោយ​អ្នក​គ្រាន់តែ​បើក​មើល​នៅក្នុង "Activity controls" ផេ​ក រួច​ចុច​យក "Ads" ពេលនោះ Google នឹង​បង្ហាញ​ពី​អាយុ ភេទ និង​ចំណាប់អារម្មណ៍​របស់​អ្នក​៕

adverise with khmeread
ប្រភព៖ telegraph

អ្នកនឹងចូលចិត្ត

មតិយោបល់