6

នេះ​ជា​អារម្មណ៍​៧​យ៉ាង​របស់​អ្នកលេង​តេ​ឡេ Tamagotchi សម័យ​ឆ្នាំ ២០០០

    ​យើង​អាច​និយាយបានថា​កាលពី​សម័យ​ឆ្នាំ​២០០០ របស់​លេង​ពេញនិយម​បំផុត​គឺ​តេ​ឡេ Tamagotchi​។​

​    ​Tamagotchi មាន​តាំងពី​ឆ្នាំ​១៩៩០​មកម្ល៉េះ វា​ជា​ល្បែង​លេង​ដ៏​ទំនើប​មួយ​នៃ​សម័យ​កាលនោះ​។ Tamagotchi គឺជា​ល្បែង​ចិញ្ចឹមសត្វ​មួយ​ដែលមាន​ទាំង​ការសប្បាយ​និង​ការ​ល្បងប្រាជ្ញា​។ ហើយ​នេះ​ជា​រឿងរ៉ាវ​៧​យ៉ាង​នៃ​អ្នកលេង​តេ​ឡេ​មួយ​នេះ​។​

​    ​១. រង់ចាំ​ស៊ុត​ញាស់​ធ្វើឱ្យ​អារម្មណ៍​អ្នកលេង​តានតឹង​ខ្លាំង​។​

​    ​២. អ្នក​អាចដាក់​ចំណី​ឱ្យ​វា​ច្រើន​ក៏បាន តិច​ក៏បាន ប៉ុន្តែ​មិនត្រូវ​មិនឱ្យ​ចំណី​វា​សោះ​នោះឡើយ​។​

​    ​៣. បារម្ភ​ខ្លាច​សត្វ​ងាប់​កើតឡើង​នៅពេល​អ្នក​កំពុង​មមាញឹក​រៀនសូត្រ​នៅ​សាលា​។​

​    ​៤. ម្តាយ​របស់​អ្នក​អាច​យក​ឧបករណ៍​តេ​ឡេ​នេះ​ទៅ​លាក់ទុក​។​

​    ​៥. វា​ជា​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​ទំនើប​បំផុត​សម័យ​នោះ​។​

​    ​៦. អ្នក​អាច​សម្លាប់សត្វ​ចិញ្ចឹម​នោះ​ចោល​ទាំងអស់ នៅពេល​ខឹង​វា​ពេក​។​

​    ​៧. បន្ទាប់ពី​សម្លាប់​រួច អ្នក​កើតទុក្ខ​ក្រៀមក្រំ​រយៈពេល​ខ្លី​។ នេះ​ជាការ​ពិត​សម្រាប់​អ្នកលេង​ហ្គេម​នេះ​កាលពី​សម័យ​ឆ្នាំ ២០០០៕ 

ប្រភព៖ engagade

អ្នកនឹងចូលចិត្ត

មតិយោបល់