Ufos oo large trans  qbymlwmnssykmyfvdyjgruhqvb2ufjw03qidnndmhga

តើ Alien មាន​ពិត​ឬ​យ៉ាងណា​? ពន្លឺ​អា​ថ៍កំ​បាំង​មួយ​ត្រូវបាន​គេ​ប្រទះឃើញ​ហោះហើរ​នៅលើ​ទីក្រុង Liverpool

    ​ពន្លឺ​ចម្លែក​ត្រូវបាន​គេ​ថត​បាន​នៅ​ទីក្រុង Liverpool កាលពី​ល្ងាច​ថ្ងៃអាទិត្យ ដែល​ធ្វើឱ្យមាន​អ្នករស់នៅ​ទីក្រុង​នេះ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។​

​    ​ប្រជាជន​រស់នៅក្នុង​សង្កាត់ Bootle, Anfield និង Kirkby ទាំងអស់​បាន​រាយការណ៍​ថា​ពួកគេ​បានឃើញ​បាតុភូត​ចម្លែក​នេះ​។​

​    ​មនុស្ស​ជាច្រើន​បាន​ប៉ាន់​ស្មានថា​ពន្លឺ​លឿន​ដូច​ផ្លេកបន្ទោរ​នោះ​អាចជា​មនុស្ស​ក្រៅ​ភព​។​

​    ​ក្នុង​វីដេអូ​មាន​ពន្លឺ​ពីរ​បី​ដែលមាន​ទំហំ​ខុសគ្នា​ហោះ​ចុះឡើង​នៅក្នុង​ពពក​។​

​    ​អ្នកលេង​បណ្ដាញ​សង្គម​បាន​បកស្រាយ​ថា​ពន្លឺ​នោះ​គឺជា Alien មកលេង​ផែនដី ហើយ​អ្នក​ខ្លះទៀត​បាន​និយាយថា​នេះ​គឺជា​ពន្លឺភ្លើង​ហ្វា​មកពី​ទីតាំង​លេង​សៀក​មួយ​នៅ Walton Hall Park៕

 

ប្រភព៖ telegraph

អ្នកនឹងចូលចិត្ត

មតិយោបល់