adverise with khmeread 151217120637 us russia team up 780x439

រឿង​កម្រ​ក្នុង​ប្រវត្តិសាស្ត្រ​! អាមេរិក​និង​រុស្ស៊ី​ពួតដៃគ្នា​នៅមុខ UN ដើម្បី​កម្ចាត់ ISIS

​ក្នុងការ​បង្ហាញ​សាមគ្គីភាព​ដ៏​កម្រ​មួយ សហរដ្ឋអាមេរិក និង​រុស្ស៊ី​បានប្រកាស​រួម​កម្លាំង​គ្នា​នៅ​អង្គការសហប្រជាជាតិ (UN) កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​ប្រយុទ្ធប្រឆាំង​កុំ​ឲ្យ​មាន​លំហូរ​សាច់ប្រាក់​ធ្លាក់​ទៅ​ដៃ​របស់​ពួក​ភេរវជន​អាយ​ស៊ី​ស (ISIS)​។ 

​អង្គការ UN បានអនុម័ត​ដំណោះស្រាយ​មួយ​ជា​ឯកច្ឆន្ទ ដោយ​ផ្តោត​សំខាន់​លើ​ការធ្វើ​ហិរញ្ញប្បទាន​ភេរវកម្ម​អំឡុង​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សាសន្តិសុខ​។ មុននេះ អាមេរិក និង​រុស្ស៊ី​បានស្នើ​ដំណោះស្រាយ​មួយ​នៅ​ចំពោះមុខ​ក្រុមប្រឹក្សាសន្តិសុខ​របស់ UN ដោយ​ឲ្យ​ដាក់ទណ្ឌកម្ម​លើ​ពួក ISIS ដូចគ្នា​នឹង​ទណ្ឌកម្ម​ដាក់​លើ​ក្រុម​អាល់​កៃ​ដា​កាលពី​គ្រា​មុន​។ 

​លោក Samantha Power អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ UN បាន​ឲ្យ​ដឹង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា "​ការបដិសេធ​ពួក ISIS មិន​ឲ្យ​ចូលក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​អន្តរជាតិ​គឺជា​ធាតុ​ដ៏​សំខាន់​នៃ​យុទ្ធនាការ​គ្រប់​ជ្រុងជ្រោយ​ដើម្បី​ធ្វើ​ឲ្យ​ចុះខ្សោយ និង​បំផ្លាញ​ពួកវា​នៅ​ទីបំផុត​"​។ 

​ភាពជា​ដៃគូ​រវាង​អាមេរិក និង​រុស្ស៊ី​បង្ហាញថា ប្រទេស​ទាំងពីរ​តាម​ទ្រឹស្តី​គឺអាច​ពួតដៃគ្នា​កម្ចាត់​ពួក ISIS បាន​ហើយ ទោះបី​ភាគី​ទាំងពីរ​ឧស្សាហ៍​ប្រឆាំង​គ្នា​ក៏ដោយ​។ 

​រដ្ឋមន្ត្រី​រតនាគារ​អា​មេ​រិ​ក លោក Jacob Lew នឹង​ដឹកនាំ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អន្តរជាតិ​របស់ UN ជា​លើកដំបូង​មិន​ធ្លាប់មាន​ដើម្បី​ពិភាក្សា​ពី​របៀប​បំបាត់​ការធ្វើ​ហិរញ្ញប្បទាន​របស់​ពួក ISIS​។ 

​ក្រុម​ភេរវកម្ម​រដ្ឋ​អ៊ីស្លាម (ISIS) គឺជា​អង្គការ​ភេរវកម្ម​មាន​ជាងគេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​។ ក្រុម​ភេរវកម្ម​មួយ​នេះ​រក​ចំណូល​ដោយ​ខ្លួនឯងបាន​រហូតដល់​ទៅ ២ ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំមុន ហើយ​លុយ​នេះ​រកបាន​គឺ​ដោយសារ​ប្រជាជន អណ្តូងរ៉ែ និង​ធនាគារ​ដែល​ស្ថិតក្រោម​ការត្រួតត្រា​រប​ស់​ខ្លួន​៕ 

​ប្រភព​៖ ស៊ី​អ៊ិន​អ៊ិន

adverise with khmeread
ប្រភព៖ ស៊ី​អ៊ិន​អ៊ិន

មតិយោបល់