adverise with khmeread Cheryl 18

Cheryl ចង់លែងលះឲ្យដាច់ស្រេចពី Jean Bernard ដើម្បីចាប់ផ្តើមឆាកជីវិតថ្មី

          តារាចម្រៀងអង់គ្លេស Cheryl Fernandez Versini បានរិះគន់​តបចំពោះ​ការចោទ​ប្រកាន់​របស់​អតីត​ស្វាមី​ Jean Bernard ដែល​ថា នាងបានបោក​ប្រាស់ចិត្ត​របស់​ខ្លួនហើយលួចទាក់ទងជាមួយ​នឹង​មិត្ត​ប្រុស​ថ្មី Liam Payne ។

          តារាចម្រៀងស្រីរូបនេះ​បាន​បដិសេធការចោទប្រកាន់​ដែលថា នាង​មាន​ទំនាក់ទំនង​ជាមួយ​ Liam Payne សមាជិករបស់​ក្រុម One Direction រយៈ​ពេល​ពីរខែ​មុន​ពេល​ចាប់ផ្តើម​ដំណើរការលែងលះ​គ្នា។

          ខណៈ​ពេល​ព័ត៌មាន​នេះត្រូវបានគេផ្សព្វផ្សាយជាទូទៅកាលពីថ្ងៃអាទិត្យ Cheryl វ័យ៣២​ឆ្នាំ​សរសេរថា “​ប្រសិនបើ​នរណាម្នាក់​ជឿរឿងនេះ ពួកគេប្រាកដ​ជា​មិនស្គាល់ខ្ញុំទាល់តែសោះហើយ”។

          Jean Bernard បានអះអាងថា អ្នកដឹងរឿងបានប្រាប់គាត់ថា Cheryl បាន​ចាប់​ផ្តើម​ស្គាល់ Liam Payne សមាជិក​របស់ក្រុមចម្រៀង One Direction កាល​ពី​ខែ​តុលា គឺរយៈ​ពេល​ពីរខែ​មុន​ពេល​នាង​ដាក់ពាក្យ​ប្តឹងលែងលះ៕

adverise with khmeread
ប្រភព៖ mirror

អ្នកនឹងចូលចិត្ត

មតិយោបល់