adverise with khmeread 0426e23f 9079 4cb7 8d22 d040b763f8f7

អគ្គីភ័យ​ឆាបឆេះ​ត្រង់​ស្វូ​ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ​(​មាន​វីដេអូ​)

     ភ្នំពេញ ៖​ មាន​ករណី​ឆ្លង​ចរន្តអគ្គិសនី​នៅ​បង្គោល​ត្រង់​ស្វូ​ភ្លើង​ចែកចាយ នៅ​ចំណុច​ផ្លូវ​បេតុង​ខាងក្រោយ​សាលាខណ្ឌ​សែន​សុខ បណ្តាលឱ្យមាន​អណ្តាតភ្លើង​ឆាបឆេះ​បង្គោល​ភ្លើង យ៉ាង​សន្ធោ​ស​ន្ទៅ​ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ​។​

    ​ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១០​យប់​ថ្ងៃ​១៨​ខែមេសា​ឆ្នាំ​២០១៦ ត្រង់ចំនុច​ភូមិ​រោងចក្រ ក្រុម​៥ ផ្លូវ​បេតុង​កែង​ ​និង​ផ្លូវ​សា​ចេ​ប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។​

     តាម​ប្រភពព័ត៌មាន​ បានដឹងថា​មុនពេល​កើតហេតុ​គេ​ឮ​សំលេង​ទុស្សេ​ចេញពី​ត្រង់​ស្វូ​មេភ្លើង​ធំ​នោះ​ស្រាបតែ​បន្តិចក្រោយមក​ស្រាប់តែ​ឃើញ​មាន​អណ្ដាតភ្លើង​បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​បង្ក​ជា​អគ្គីភ័យ​ឆាបឆេះ​ត្រង់​ស្វូ​នោះ​ ហើយ​បណ្ដាលឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ និង​ប្រជាពលរដ្ឋ​ដែល​នៅ​ម្ដុំ​នោះ​ចេញមក​មើល។​

     លុះ​ក្រោយមក​គេ​ឃើញ​មាន​ខាង​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ខ​ណ្ឌ​សែន​សុខ ​បាន​មកដល់​កន្លែងកើតហេតុ​មួយគ្រឿង​ ហើយ​បានធ្វើ​ការបាញ់​ពន្លត់​ទាន់ពេលវេលា។ ក្រោយពេល​កើតហេតុ​អគ្គីភ័យ​មួយ​នោះ​មិន​បង្ក​ការខូចខាត​ដល់​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​នោះឡើយ​ព្រោះ​ប្រអប់​ត្រង​ស្វូ​នោះ​មិន​នៅ​ជិត​ផ្ទះ​ប្រជាពលរដ្ឋ​នោះឡើយ៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់