adverise with khmeread 7fe0a241 bfdb 414a 9b0d 3b8a0646dc42

ពាល​ស៊ី​ពាល បុរស​ម្នាក់​ត្រូវ​មនុស្ស​ធ្លាប់​ស្គាល់គ្នា​ដក​ដាវ​សា​ម៉ូ​រ៉ៃ​ភ្ជង់​ប្លន់​យក​ម៉ូតូ​បានសម្រេច​

    ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​ជនសង្ស័យ​២​នាក់ ដែលជា​មនុស្ស​ធ្លាប់​ស្គាល់គ្នា​បានធ្វើ​សកម្ម ភាព​ដក​ដាវ​សា​ម៉ូ​រៃ​ភ្ជង់ និង​គំរាម​កាប់​ប្លន់​យក​ម៉ូតូ​ហុងដា​ឌ្រី​ម​សេ​១២៥ សេរី​ឆ្នាំ​២០១៦​បានសម្រេច រួច​គេចខ្លួនបាត់​ដោយ​សមត្ថកិច្ច​សង្ស័យថា​ជា​ករណី​ពាល​ស៊ី​ពាល។​

    អំពើ​ប្លន់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​ និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃ ទី​១៩ ខែមេសា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខផ្ទះ​បង្កប់​ហ្គេម​បាញ់​ត្រី ជាប់​នឹង​ផ្លូវ​រថភ្លើង តាម​បណ្តោយ​ផ្លូវ​លេខ​៧០ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ។​

    បើតាម​សម្តី​រៀបរាប់​ពី​បុរស​ជនរងគ្រោះ​ជា​ម្ចាស់​ម៉ូតូ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គឺ​ខ្លួន​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ សេរី​ឆ្នាំ​២០១៦​ពណ៍​ខ្មៅ គ្មាន​ស្លាក​លេខ ដោយ​ម៉ូតូ​ទើបតែ​ទិញ ទៅ​ឌុប​ស្រីរកស៊ីផ្លូវភេទ​២​នាក់​នៅ​ខារ៉ាអូខេ​"​ស្លី​មកា​ហ្វេ"​ដោយបាន​ឌុប​នារី​ម្នាក់​មក​ដា​ក់នៅ​សួន​ម្តុំ​រង្វង់​មូល​គួច​កាណុង។​

    បន្ទាប់​មក​ក៏បាន​ឌុប​នារី​ម្នាក់ទៀត​មក​ឈប់​មុខផ្ទះ​ហ្គេម​បាញ់​ត្រី​ដែលជា​កន្លែងកើតហេតុ ពេលនោះ​ស្រាប់​តែមាន​ជនសង្ស័យ​២​នាក់ ដោយ​ក្នុងនោះ​ម្នាក់​បានមក​ដក​សោ​ម៉ូតូ​របស់ខ្លួន និង​ឱ្យ​ចុះ​ពីលើ​ម៉ូតូ តែ​ខ្លួន​គិត​ជា​ស្មានតែ​លេងសើច​ដោយសារតែ​ជា​មនុស្ស​ធ្លាប់​ស្គាល់គ្នា ហើយ​ក៏មាន​ជនសង្ស័យ​ម្នាក់ទៀត​បាន​ដើរមក និង​បាន​ដក​ដាវ​សា​ម៉ូ​រៃ​ចេញពី​ក្នុង​អាវ​ភ្ជង់ និង​គំរាម​កាប់​ប្លន់។​

    ជនរងគ្រោះ​បន្តថា ដោយសារតែ​ភ័យខ្លាច​ជនសង្ស័យ​កាប់​មកលើ​ខ្លួន​នោះ រូបគេ​ក៏បាន​ប្រគល់​ម៉ូតូ​ឱ្យ ហើយ​ជន​ក៏បាន​យក​ម៉ូតូ​ជិះ​គេចខ្លួនបាត់​តែម្តង ហើយ​បើទោះបីជា​គេ​ស្រែក ថា​ចោរៗ ក៏​មិនមាន​នរណាម្នាក់​ហ៊ាន​ជួយ​នោះដែរ។​

    ក្រោយមក​ជនរងគ្រោះ​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច និង​ទៅរក​នារី​រកស៊ី​ផ្លូវភេទ​ម្នាក់​ដែល​ខ្លួន​បាន​ឌុប​យកទៅដាក់​នៅលើ​សួន​ក្បែរ​រង្វង់​មូល​គួច​កាណុង ដោយ​ចោទថា​ជា​សង្សារ ​និង​បក្ស​ពួកក្រុម​ជនសង្ស័យ តែ​នាង​បាន​និយាយ​ប្រកែក​ថា​ខ្លួន​មិនដឹង​អ្វី​នោះទេ ជិះ​ម៉ូតូ​ទៅ​តែ​២​នាក់​ដោយ​នាង​ឱ្យ​ដាក់ខ្លួន​ចុះ ហេតុអ្វី​មក​ចោទប្រកាន់​បែបនេះ​ទៅវិញ។​

    បន្ទាប់មក​សមត្ថកិច្ច​ប៉ុស្តិ៍​ស្រះចក​ដែល​បាន​មកដល់​កន្លែងកើតហេតុ បាន​ឌុប​ពួកគេ​ឱ្យ មក​ចង្អុល​កន្លែងកើតហេតុ ទើប​ដឹងថា​ជា​ភូមិសាស្ត្រ​សង្កាត់​ទួល​សង្កែ ទើប​ទំនាក់ទំនង​ឱ្យ ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ទួល​សង្កែ តែ​ម្ចាស់​ម៉ូតូ​បានគេច​ចេញពី​សមត្ថកិច្ច​ទៅ វិញ ទើប​មិនទាន់​ស្គាល់​អត្តសញ្ញាណ​។ នៅក្នុង​ករណី​ខាងលើនេះ​សមត្ថកិច្ច​សន្និដ្ឋានថា ជា​ករណី​ពាល​ស៊ី​ពាល ដោយ​ជនរងគ្រោះ និង​ជនសង្ស័យ​ជា​មនុស្ស​ធ្លាប់​ស្គាល់គ្នា​ពីមុខ​មក។​

    សូមបញ្ជាក់ថា នៅក្នុង​ភូមិសាស្ត្រ​កើតហេតុ​ខាងលើ គឺជា​កន្លែង​សំបូរ​ទៅដោយ​អ្នក​ចែក ចាយ និង​ប្រើប្រាស់​គ្រឿងញៀន ស្រីរកស៊ីផ្លូវភេទ និង​ហ្គេម​បាញ់​ត្រី​ផងដែរ ប៉ុន្តែ​សមត្ថកិច្ច​មូលដ្ឋាន​ហាក់ដូចជា​មើលរំលង និង​បណ្តែតបណ្តោយ ទើប​កន្លែង​មួយ​នេះ​តែងតែ​កើត​មាន នៅ​ករណី​ប្លន់​ជា​ញឹកញាប់ ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់