adverise with khmeread 9542612a dd78 4988 978f 0fc8d9b453f7

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ពាក់ព័ន្ធ​ថ្នាំញៀន​ម៉ា​ទឹកកក​២​កញ្ចប់​(​មាន​វីដេអូ​)

     ភ្នំពេញ ៖ ប៉ូលិស​ប៉ុស្តិ៍​កន្ទោក​ឃាត់​បាន​ជនសង្ស័យ​២​នាក់​ពាក់ព័ន្ធ​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​២​កញ្ចប់ រួម​នឹង​ម៉ូតូ​ស្កុប​ពី ១​មួយគ្រឿង យកមក​ប៉ុស្តិ៍​សាកសួរ​បន្ត​កាលពី​វេលា​ម៉ោង ១១​យប់ ថ្ងៃទី១៨ មេសា ២០១៦ នៅតាម​បណ្តោយ​ផ្លូវជាតិ​៤ ភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ​សែន​ជ័យ។​

     ប៉ូលិស​និយាយថា ជនសង្ស័យ​ទាំង​២​នាក់​នោះ​ទី ១-​ឈ្មោះ ផាន់ ពិ​សិ​ដ្ធ អាយុ២២ មុខរបរ​នៅផ្ទះ ស្នាក់នៅ​ផ្ទះជួល ភូមិ​អង្គ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ និង​ទី​២-​ឈ្មោះ ង៉ែត រត​នៈ អាយុ២៥​ឆ្នាំ មុខរបរ​កម្មករ ស្នាក់នៅ​ជាមួយគ្នា មាន​ស្រុកកំណើត ភូមិ​ច្រក​ព្រាល ឃុំ​ភក្តី ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ ជា​ម្ចាស់​ម៉ូតូ​ម៉ាក​ស្កុប​ពី​ព​ណ៍ស ពាក់​ស្លាក​លេខ 1AS-6184។​

     តាម​ប្រភពពី​សមត្ថកិច្ច​ប៉ុស្តិ​កន្ទោក បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ កម្លាំង​ប៉ូលិស​បាន​ជិះ​ម៉ូតូ​ល្បាត​ក្នុងភូមិ​សាស្ត្រ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ហើយ​ពេលនោះ​ក៏​ប្រទះឃើញ​ជនសង្ស័យ​ទាំង​២​នាក់​កំពុង​ជិះ​ម៉ូតូ មានការ​សង្ស័យ​ក៏​ជិះ​ដេញតាម ហើយ​ជនសង្ស័យ​បាន​ព្យាយាម​ជិះ​រត់​រហូតដល់​ចំណុច​ភូមិ​កន្ទោក​ជើង ក៏​ឃាត់​បានតែ​ម្តង។​

      ក្រោយពេល​ឃាត់​បាន​សមត្ថកិច្ច​បាន​ឆែក​រកឃើញ​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​២​កញ្ចប់ ១​តូច​និង​១​ទៀត​រាង​ធំ​ល្មម រួម​ម៉ូតូ​ស្កុប​ពី​១​គ្រឿង និង​ទូរស័ព្ទដៃ​ចំនួន​៤​គ្រឿង។​

      ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ រួម​វត្ថុតាង​និង​សម្ភារៈ​យកមក​ប៉ុស្តិ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ឡើង​តុលាការ​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់